បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបហើយថា នារដូវកាលនេះបងប្អូនប្រជាពលរដ្ឋ បានរៀបចំពិធីមង្គលការជាច្រើន មិនថាតាមបណ្តាលខេត្ត ឬក្រុង គឺបានរៀបចំយ៉ាងអធិកអធម ទៅតាមទំនៀមទំលាប់ភូមិស្រុកនីមួយៗ ដែលមានកូនរៀបអាពាហ៍ពិពាហ៍ ។ ដោយឡែកមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Heng Lina បានបង្ហាញអារម្មណ៍ហួសចិត្ត ជាខ្លាំង ចំពោះពិធីមង្គលមួយ ដែលរៀបចំរោងការដ៏ទៅពីរ ម្ខាងឆ្វេង ម្ចាងស្តាំ រកតែផ្លូវធ្វើដំណើរមិនកើត។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "លេងfbយូហើយមិនដែលចេះទើសមេច តែនេះហួសហេតុពេក"។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានសម្តែងការហួសចិត្តផងដែរថា "រោងនេះប្រហែលផ្ញើរចងដៃហើយ ព្រោះខ្លាចកពុងតែឆ្ងាញ់ៗ មកប្រាវអីហ្នឹង ??"។ម្ចាស់ដើមការIQខ្ពស់ណាស់ ធ្វើចឹងដើម្បីឲភ្ញៀវខ្លាចមិនហ៊ានមកញ៉ាំការ បានត្រឹមផ្ញើរចំណងដៃ ចំណេញម្ហូប?"។អនុគ្រោះគ្នាម្តងទៅចែ ធ្វើមិចគ្នាការ ថ្ងែជិតគ្នា មែននៅភ្នំពេញមានកន្លែងអោយជួលទេ ហើយធម្មត្តាអ្នកពិធីអីដឹងរៀបរោងលើផ្លូវហើយ មិនយើងឬគេ ខ្ញុំដឹងវាមិនល្អមើល តែអោយគ្នាទៅរៀបណាផ្ទះគ្នានិងនិង"៕





ប្រភព៖ Heng Lina