ភ្នំពេញ៖ ព្រឹកមិញនេះ គេឃើញមាន ពិធីដង្ហែព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅព្រះមេរុ ដេីម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង ខាងមុខ វត្តបទុមវតី ព្រមទំាងមានការចូលរួមពីសំណាក់ មហាជនយ៉ាងច្រើន ដេីម្បីថ្វាយព្រះដំណេីរជាលេីកចុងក្រោយ ដោយបង្ហាញទឹកមុខ និងអារម្មណ៍សែនក្តុកក្តួលជាខ្លាំង។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះតារាចម្រៀងស្រីម្នាក់ គឺអ្នកនាង សុគន្ធ នីសា បានបង្ហាញនៅបទចម្រៀងមួយបទដែលមានអត្ថន័យខ្លាំងណាស់ ចម្រៀងមួយបទដែលច្រៀងរាបរាប់ពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ព្រោះតែបានបាត់បង់ធនធានដែលមានតម្លៃមហាមានតម្លៃមិនអាចកាត់ថ្លៃបានគឺ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលទ្រង់ជាមាតាវប្បធម៍របស់ប្រទេសកម្ពុជា។

ទោះបីជាទ្រង់យាងទៅចោលកូនចៅខ្មែរមែនតែទ្រង់បានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើនអនែកជូនជាតិមាតុភូមិដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំ៕ ចង់ជ្រាបច្បាស់សូមជនរួមជាតិទស្សនាវិដេអូខាងក្រោម៖




