អស្ចារ្យណាស់...កំពូលតារាចម្រៀង មាស​ សុខសោភា ឡើងសម្តែងលើឆាកអន្តរជាតិ ច្នៃអាវរូបទង់ជាតិខ្មែរ ស្រែកច្រៀងឡើងកក្រើកឆាកតែម្តង ...មានវីដេអូ
-

កូរ៉េខាងត្បូង៖ កំពូលតារាចម្រៀងស្រី កញ្ញា មាស សុខសោភា បានទទួលការកោតសរសើរយ៉ាងខ្លាំង ពីបណ្តាអ្នកគាំទ្រនៅក្នុងប្រទេស  ក្រោយពីបានឃើញវត្តមានកញ្ញានៅក្នុងកម្មវិធីដ៏ធំមួយ ដែលមានការចូលរួមការច្រៀងរួមគ្នាជាមួយនឹងបណ្តាប្រទេសដទៃទៀត ។

ជាមួយគ្នានោះដែរ ឃើញថាតាមរយៈវិដេអូឃ្លីបបានធ្វើឲ្យមហាជនមានការគាំទ្រ និងមានមោទនភាពជាខ្លាំង ដែលចម្រៀងរូបនេះ បានធ្វើឲ្យពិភពបានស្គាល់ប្រទេសកម្ពុជាយើងកាន់តែច្បាស់ ដោយកំពូលតារាចម្រៀងស្រស់ស្អាតម្នាក់នេះ បានច្នៃឈុតសំលៀកបំពាក់ជាប់ជាមួយនឹងទង់ជាតិខ្មែរ អមជាមួយនឹងក្រមាខ្មែរ ដែលមើលទៅពិតជាសមរម្យ និងស្រស់ស្អាតខ្លាំងណាស់។

តារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការកោតសរសើរកាន់តែខ្លាំងនោះ គឺការស្លៀកពាក់របស់នាង លើឆាកដ៏ធំក្នុងប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីមួយនេះ។តារាខ្មែររូបនេះ ពិតជាលេចធ្លោតែម្តង ស្របពេលដែលនាងបានធ្វើការបង្ហាញសម្បត្តិវប្បធម៌ខ្មែរ ទៅកាន់ប្រទេសដទៃបានដឹង តាមរយៈឱកាសដ៏ល្អបែបនេះ៕

មានវិដេអូ៖

ប្រភព៖ Harris