កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pandaa គាត់បានបាត់កាបូបមួយ កាលពីវេលាម៉ោង 3និង 30 នាទីល្ងាច ក្នុងនោះរួមមាន កាតគ្រីម៉ូតូ អត្តសញ្ញានប័ណ្ណ កាតធនាគារ ABA ខ្សែករ 1 ខ្សែ និង ក្រវិល 1គូ រួមទាំងលុយ តិចតួចប៉ុណ្ណោះ ហេីយមានអ៊ុំស្រីម្នាក់ដែរមានរូបក្នុងវីឌីអូនេះបានរេីស។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា "នាងខ្ញុំបានជ្រុះបាត់កាបូបលុយមានរូបដូចខាងក្រោមនៅឯ សូរីយ៉ា ម៉ល (major sorya hall 4) អំឡុងម៉ោង 3:30pm ក្នុងនោះរួមមាន កាតគ្រីម៉ូតូ អត្តសញ្ញានប័ណ្ណ កាតធនាគារ ABA ខ្សែករ 1 ខ្សែ និង ក្រវិល 1គូ រួមទាំងលុយ តិចតួចប៉ុណ្ណោះ ហេីយមានអ៊ុំស្រីម្នាក់ដែរមានរូបក្នុងវីឌីអូនេះបានរេីស ហេតុដូចនេះហេីយបើសិនជាអ៊ុំស្រី បានឃើញដំណឹងនេះ សូមជួយទំនាក់ទំនងមកនាងខ្ញុំ តាមលេខទូរសព្ទ័ 096 330 9301/081 989 150 ដោយហេតុនាងខ្ញុំមានឯកសារត្រូវចាំបាច់ .សូមអគុណ"។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារបន្ថែមទៀតថា"នេះគឺជារូបរបស់អ៊ុំស្រីដែលរេីសបានកាបូបនាងខ្ញុំ និងភិនភាគរបស់កាបូបនាងខ្ញុំ។ បេីបងប្អូនណាធ្លាប់បានស្គាល់ ឬមួយអាចនាំនាងខ្ញុំទៅជួបគាត់បាន ខ្ញុំមានសាគុណជូនបន្តិចបន្តួចតាមលទ្ធភាពដែលនាងខ្ញុំមាន។ សូមមេត្តាជួយទំនាក់ទំនងមករូបនាងខ្ញុំ តាមរយៈលេខទូរសព្ទ័ 081 989 150 និង 096 330 9301 សូមអរគុណទុកជាមុន។ សូមមេត្តាជួយShare ចែករំលែកដល់អ្នកដែលបានស្គាល់អ៊ុំស្រីម្នាក់នេះផង... ខ្ញុំពិតជាត្រូវការវាមកវិញណាស់ ឯកសារសំខាន់ៗ រួមទាំងញេីសឈា មដែលខំរកតាំងពីចូលធ្វេីការដំបូង"។

ម្ចាស់ហ្វេសប៊ុកបានបន្តទៀតថា"សូមអភ័យទោសអ្នកទាំងអស់គ្នា ឥឡូវនេះខ្ញុំកំពុងធ្វេីការស្វែងរកអ៊ុំស្រីម្នាក់ ដែលមានភិនភាគដូចខាងក្រោមនេះ ដែលនៅក្នុងថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2019 នាងខ្ញុំបានភ្លេចកាបូបដៃពណ៌ខ្មៅមួយ នៅលេីបង្កាន់ដៃកៅអីមេីលកុន នាផ្សារសូរិយាម៉ល បន្ទាប់មកមានអ៊ុំស្រីម្នាក់ដែលមានភិនភាគដូចរូបខាងលេីនេះ បានរេីសកាបូបនោះបាន និងមិនបានយកទៅរក្សាទុកនៅកន្លែងផ្ដល់ពត៌មានរបស់រោងកុន។ ដូចនេះហេីយនាងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ដែលធ្លាប់បានឃេីញ ឬស្គាល់អ៊ុំស្រីខាងលេីនេះ សូមមេត្តាជួយទំនាក់ទំនងមករូបនាងខ្ញុំផ្ទាល់ តាមរយៈលេខទូរសព្ទ័ 081 989 150 / 061 854 891 / 096 330 930 1 ។ សូមអរគុណទុកជាមុននូវសន្ដានចិត្តរបស់បងប្អូនទាងអស់គ្នា ??❤️"៕




មានវិដេអូ៖
ប្រភព៖ Pandaa