ល្អទាំងប្តី ទាំងប្រពន្ធហើយ ! លោកជំទាវ​ អ៊ូ​ ធីតា​ពៅ​ ភរិយា​ ឯកឧត្តម​ គួច​ ចំរើន​ បានឧបត្ថម្ភលោកតាចំនួន​...
-

ព្រះសីហនុ ៖ មិនសរសេីរមិនបាន​ ស្វាមី​ជាមន្ត្រី​ល្អ​ហេីយ​ ភរិយា​ចិត្តធម៌ទៀត​ !បន្ទាប់ពី​បានទទួលដំណឹងថា​ លោកតា​ ក្រែង​ ខាន​ អាយុ​ ៧០​ ឆ្នាំ​ ជនជាតិ​ភាគតិច​ព្នង​ ពិការ​ជេីង​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​ នៅភូមិ​ ពូរ៉ាប៉ែត​ ឃុំ​ ក្រង់តេះ​ ស្រុក​ ពេជ្រាដា​ ខេត្ត​ មណ្ឌលគីរី​ លោកជំទាវ​ អ៊ូ​ ធីតា​ពៅ​ ភរិយា​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះ​សីហនុ​ បានឧបត្ថម្ភលោកតាចំនួន​ ១០០០​ ដុល្លារ​ ។ ថវិកា​នេះត្រូវ​បានលោក​ ខឹម​ សុផុន​ ប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន​ និង​ យុវនិតិ​សម្បទា​ ខេត្តមណ្ឌលគិរី​ យកទៅប្រគល់ជូនលោកតាដោយផ្ទាល់ដៃ​ ។

បន្ទាប់ពីបានឃើញដូច្នេះហើយមានមហាជនជាច្រើនបានកើតមានក្តីរំភើបរីករាយយ៉ាងខ្លាំងនិងអគុណចំពោះលោក ជំទាវ អ៊ូ ធីតាពៅ ដែលជាភរិយា ឯកឧត្តម គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ លោកទាំងពីរនាក់ពិតជាមានទឹកចិត្តខ្លាំងណាស់ទាំងប្តីទាំងប្រពន្ធទាំងការដឹកនាំខេត្តព្រះសីហនុ និងសកម្មភាពជួយសង្គមគឺតែងតែមានពួកគាត់។