បើយោងតាមគណនីហ្វេសប៊ុករបស់ក្រសួង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រាប់ឲ្យដឹងថា "ញុំ ឱ វណ្ណឌីន ជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានមកប្រេីប្រាស់សេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការជឿជាក់លេីសមត្ថភាពជំនាញនៃក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះ។ ខ្ញុំសូមសម្តែងនូវការកោតសរសេីរនិងថ្លែងអំណរគុណដោយស្មោះ ជូនដល់លោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានចំណេះជំនាញល្អពិតប្រាកដ ប្រកបដោយក្រមសីលធ៌មវិជ្ជាជីវ:ពេទ្យ បានជួយពិនិត្យនិងព្យាបាលជេីងស្តាំរបស់ខ្ញុំប្រកបដោយប្រសិទ្ធិភាពខ្ពស់និងបានធូរស្រាលនាថ្ងៃនេះ។ ខ្ញុំនឹងបន្តប្រេីប្រាស់សេវាផ្តល់ដោយក្រុមគ្រូពេទ្យខ្មែរជាបន្តទៀត ហេីយក្នុងពេលសម្រាកព្យាបាល ខ្ញុំក៏បានពិនិត្យឃេីញផងដែរថា មានបងប្អូនប្រជាពលរដ្ឋកម្ពុជាយេីងជាច្រេីនកុះករបាននិងកំពុងប្រេីប្រាស់សេវានៅមន្ទីរពេទ្យនេះ ដែលបានបង្ហាញពីទំនុកចិត្តរបស់បងប្អូនយេីងលេីសមត្ថភាពក្រុមគ្រូពេទ្យខ្មែរយេីង។

ខ្ញុំសូមជូនពរបងប្អូននិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ មានសុខភាពល្អបរិបូណ៌បន្តបេសកម្មដ៏ថ្លៃថ្លានេះ ដេីម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរយេីងជាបន្តទៀត។ បេីមិនមានក្រុមគ្រូពេទ្យខ្មែរយេីងជួយដល់ខ្មែរទេនោះ ប្រជាជនរាប់ម៉ីន រាប៉លាននាក់ប្រាកដជាមិនបានជាស្បេីយពីរោគាឡេីយ។ អរគុណជាអនេក"៕




ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា