ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ បានអញ្ជើញស្វាគមន៍ភ្ញៀវទេស ចរបរទេសចម្រុះជាតិសាសន៍ ធ្វើដំណើរតាមនាវាទេសចរណ៍ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានណែ នាំឱ្យមន្ត្រីកំពង់ផែ ក៏ដូចមន្ទីរទេសចរណ៍រៀបចំកែ លម្អសោភ័ណភាព បរិស្ថាន ត្រូវដាក់ខ្សែសុវត្ថិភាព និងរៀបចំបង្គន់អនាម័យ តាមស្តង់ដារ ព្រោះភ្ញៀវទេសចរបរទេស ត្រូវការបង្គន់អនាម័យនៅ ពេលរង់ចាំនៅទីលានកំពង់ផែ ។

សូមបញ្ជាក់ថា នាវាទេសចរណ៍ VIKING ORION មានសញ្ជាតិ NORWAY មានបណ្តោយ ២២៨.៨០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៥០ម៉ែត្រ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៧៨៩នាក់ ស្រី ៤១៩នាក់ មាន ១២សញ្ជាតិ និងមាននាវិកសរុប ៤៥៨នាក់ ស្រី ៩៥នាក់ មាន ៤៨សញ្ជាតិ ។

នាវា VIKING ORION ចូលចតធ្វើទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីដែនសមុទ្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ ៕ប្រភព៖ Sihanouk Ville News






