ភ្នំពេញ៖ បងប្អូនប្រិយមិត្ដច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងស្រី កញ្ញា សួស វីសា និងលោក TOMMY បានធ្វើការសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នានៅកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះបន្ទាប់ពីភ្ជាប់ពាក្យហើយគេសង្កេតឃើញថាគូរស្នេហ៍មួយគូរនេះកាន់តែមានភាពផ្អែមល្ហែមខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះទេនៅកាលពីពេលថ្មីៗនេះនៅលើគណនីហ្វេសប៊ុកផេក របស់កញ្ញ សួស វិសា បានធ្វើការលើកឡើងឲ្យដឹងថា ៖ជំរាបសួរចាស៎ នេះជាFull video ដែលបងប្អូនកំពុងទន្ទឹងរង់ចាំ ពេលនេះបានចេញជាផ្លូវការហេីយ❤️ខ្ញុំទាំងពីរសង្ឃឹមថាបងប្អូននឹងស្រលាញ់ចូលចិត្តនូវបទចំរៀងក៏ដូចជាVideoមួយនេះ ដែលជាវីដេអូរចំរៀងចងក្រងពីសាច់រឿងពិត នឹងលាយឡំជាមួយអនុស្សាវរីយ៍ជាច្រេីនដែលយេីងតស៊ូរួមគ្នាជិត6ឆ្នាំមកនេះ រហូតមកដល់ពេលនេះ យេីងអាចដេីរដល់ចំនុចនេះ ហេីយយេីងនឹងរៀបការជាមួយគ្នានៅថ្ងៃទី29.11.2019ខាងមុខនេះផងដែរ? ខុសត្រូវយ៉ាងណាសូមអភយ័ទោសផង ដោយក្តីគោរពពីនាងខ្ញុំ វីសា នឹង ថមមី??៕