បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sola Khang ដែលបានបង្ហោះសារថា "សាកស្រម៉ៃមើលគ្នាឈឺចាប់យ៉ាងណា ក្មេងប្រុសម្នាក់ទើបរៀនដើរ ម្ដាយដាក់លើរទេះ ដួលចូលភ្លើងចង្ក្រានបាយ ទាំងជើងជាប់រទេះ ទម្រាំឪពុកម្ដាយដឹងភ្លើងឆេះរោលពេលមុខ
ក្មេងប្រុសវ័យជាង១ខួបម្នាក់ បានដួលចូលភ្លើងចង្ក្រានបាយ ឆេះរលាកស្ទើរពេញមុខទាំងជើងជាប់រទេះ ខណៈដែលម្ដាយបានដាក់លេងក្បែរចង្ក្រានបាយ ទម្រាំឪពុកម្ដាយដឹងភ្លើងឆេះរោលពេលមុខ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិ មេសាង ឃុំ ព្រៃរំដេង ស្រុកមេសាង ខេត្ត ព្រៃវែង។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងប្រមាណជា៨ព្រឹក ម្ដាយក្មេងរកគ្រោះបានដាក់ដាំបាយដោយ ហើយដាក់កូនមានវ័យជាង១ខួបដែលទើបរៀនដើរ លើរទេះឲ្យដើរលេង។

ម្ដាយឪពុកបានទៅធ្វើកិច្ចការផ្ទះក្បែរនោះ ភ្លើងបាយកំពុងចេះពេញចង្ក្រាន ភ្លាមនោះក្មេងប្រុសបានដើរកិលទៅលេងភ្លើងហើយក៏ ដួលរទេះក្រឡាប់ទាំងជើងរទេះ ចូលភ្លើងចង្ក្រាននោះ ឪពុកលឺកូនស្រែកយំក៏ បានរត់មកមើលឃើញកូន ក៏នាំមកសង្គ្រោះនៅផ្ទះគ្រូពេទ្យក្បែរនោះ ប៉ុន្តែដោយទំហំនៃ របួសនោះ មានសភាពធ្ងន់ធ្ងរពេក ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។

បច្ចុប្បន្នក្មេងប្រុសរងគ្រោះ កំពុកសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែមិនដឹងថា ភ្នែកទាំងពីរ អាចសង្គ្រោះបានឬអត់ឡើយ។ ក្មេងរងគ្រោះឈ្មោះ ថា វិវឌ្ឍន អាយុ១ខួបជាង ម្ដាយឈ្មោះ ខុត ធីតា ឪពុក ឈ្មោះ ថា សី មានមុខរបរ ជាកសិករ ។
នេះជាមេរៀនធំមួយសម្រាប់ឪពុកម្ដាយគ្រប់រូប ក្នុងការមើលថែកូន ការធ្វេសប្រហែសរបស់ឪពុកម្ដាយ នាំឲ្យមានវិប្បដិសារីអស់១ជីវិត ហើយអាចឈានដល់គ្រួសារឈ្លោះប្រកែកបែកបាក់គ្នាទៀត បើសិនជា មិនចេះអធ្យាស្រ័យឲ្យគ្នា។ ប្រសិនបើមានសប្បុរសជនចង់ចូលរួម បរិច្ចាគដល់ក្មេងរកគ្រោះ អាចទាក់ទងតាមលេង ទូរស័ព្ទ 015 698 896ឬ 070451400 ៕
ប្រភព៖ Sola Khang