បើយោងតាមគណនីហ្វេសប៊ុកលោក ហេង ឡុង បានបង្ហោះសារអំពីដំណឹងល្អ ដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ឲ្យបានជ្រាបថា សាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ គាំទ្រដោយ សមាគមសិល្បករខ្មែរ មានវគ្គបណ្ដុះបណ្ដាលលើជំនាញ ២ គឺចម្រៀងអាយ៉ៃ និងចម្រៀងភ្លេងការ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារថា "សមាគមសិល្បករខ្មែរ សូមគោរព និងជម្រាបជូនដំណឹងដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ឲ្យបានជ្រាបថា សាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ គាំទ្រដោយ សមាគមសិល្បករខ្មែរ មានវគ្គបណ្ដុះបណ្ដាលលើជំនាញ ២ គឺចម្រៀងអាយ៉ៃ និងចម្រៀងភ្លេងការ។

អាស្រ័យហេតុនេះ បើសិល្បករសិល្បការិនីមានសាច់ញាតិ-បងប្អូន ដែលមានឧបនិស្ស័យ ឬចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃពីថ្ងៃនេះតទៅ។ អាសយដ្ឋាន : ផ្ទះលេខ L14 បុរី KC សង្កាត់កាកាប 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លេខទូរស័ព្ទទំនាក់ទំនង 012 868 808"៕
ប្រភព៖ ហេង ឡុង