លោកតាចំណាស់ម្នាក់ ដឹកដៃប្រពន្ធ របស់ខ្លួន មករកភាពយុត្តិធម៏ ក្រោយពីឧកញ៉ាម្នាក់ ក្លែងបន្លំឯកសា ប្រេីអំណាចបំពានយកដីរបស់គាត់ ដែលប្រឹងសន្សំលុយទិញដីសម្រាប់ពេលចាស់ជរា...
-

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ដែលតែងតែជួយរកយុត្តិធម៏ជួយដល់ជនរងគ្រោះ ក្រោយពីត្រូវបាន ជនមានអំណាចមួយចំនួន បានរំលោភយកដីធ្លី ដោយគ្មានក្តីមេត្តា ។ លោកក៏បានធ្វើការបង្ហោះរូបភាពរបស់លោកយាយ លោកតា ចំណាស់ពីនាក់ប្តីប្រពន្ធ ដែលខំប្រឹងរកប្រាក់ដើម្បីទិញដីមួយកន្លែង សម្រាប់ទុកពេលចាស់ជរា តែពេលបែរជាមានជនមានអំណាចបន្លំឯកសារលួចយកដីគាត់ទៅបាត់។

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបង្ហោះសារថា "លោកតាម្នាក់ គាត់អាយុ ជិត៩០ឆ្នាំហេីយ គាត់បាននាំលោកយាយជាភរិយាគាត់មកអង្គុយរងចាំខ្ញុំ អោយជួយគាត់ លេីករណី ឯកឧត្តម ឧកញ្ញាម្នាក់ ក្លែងបន្លំឯកសា ប្រេីអំណាច បន្លំអង្គហេតុ បំពានយកដីរបស់គាត់ ដែលជាដីរបស់គាត់សន្សំប្រាក់ទិញសម្រាប់ពេលជរា ។ ហេីយគាត់បានប្ដឹងគ្រប់កន្លែងតែពុំទាន់មាននរណអេីពេីជូនគាត់នៅឡេីយ ។

ករណីនេះខ្ញុំបានផ្ដល់ជាការប្រឹក្សាដល់គាត់ និងចូលរួមរីករាយសហកាជាមួយគាត់ក្នុងការតាមដានរាល់ចំណាត់ការនានារបស់មន្ត្រីពាក់ព័ន្ធលេីវិធានការដោះស្រាយជូនគាត់ ។ អស់លោក អេីយ ឯកឧត្តមហេីយឧកញ៉ាទៀត គ្រាន់តែងារ ប្រវែងស្មេីទូកងរ តែសូម្បីចាស់ជរា ក៏អស់លោកអត់លេីកលែងដែរ"៕

ប្រភព៖ William Guang