ជួយស៊ែរផ្តល់កំលាំងចិត្តដល់ប្អូនស្រីម្នាក់មួយផង...ខ្ញុំ​ចង់​បាន​កំលាំងចិត្ដពីបងប្អូន ដេីម្បីបន្ដក្ដីស្រម៉ៃរបស់ខ្ញុំជាជាងគំនូរ...
-

នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន បានបង្ហាញស្នាដៃរបស់ខ្លួន តាមរយៈការបង្ហោះរូបភាព​ លើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសគឺជាស្នាដៃគូរគំនូរ របស់បងប្អូនខ្មែរយើង។ រូបគំនូរស្រស់ស្អាត​ ដែលគូរចេញពីចិត្ត ជូនមនុស្សដែលខ្លួនគាំទ្រ ហើយរូបនីមួយៗ គឺសុទ្ធតែស្អាតៗ។

នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ ដែលមានឈ្មោះថា Reakk Smey បានបង្ហោះរូបភាពដែលគូរចេញពីស្នាដៃពិតៗ ជូន Idol  ជាទីស្រលាញ់ របស់ខ្លួន។ ម្ចាស់គណនីហ្វេសប៊ុក បានបង្ហោះសារថា "ខ្ញុំ​ចង់​បាន​កំលាំងចិត្ដពីបងប្អូន ដេីម្បីបន្ដក្ដីស្រមៃរបស់ខ្ញុំជាជាងគំនូរ❤"។ ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បានគូររូប លោកពែកមី និងកញ្ញា ពេជ្រ ចរណៃ ផងដែរ"។

ក្រោយពីបានឃើញគំនូររបស់គាត់ បានធ្វើមហាជនមានការស្ងប់ស្ញែងជាខ្លាំង ពីស្នាដៃដ៏ល្អពិសេសរបស់នាង បានបង្ហាញស្នាដៃយ៉ាងស្រស់ស្អាត ហើយម្ចាស់គណនីហ្វេសប៊ុក មានសូមបងប្អូនជួយផ្តល់កំលាំងចិត្តដល់ប្អូនស្រីផង៕

ប្រភព៖ Reakk Smey