រឿងរ៉ាវស្នេហា បានកើតឡើង រវាងមនុស្សពីរនាក់ ដែលស្រលាញ់ គ្នាទៅវិញទៅមក ផ្តល់ស្នាមញញឹម ផ្តល់ក្តីសង្ឃឹម ភាពកក់ក្តៅ ភាពយល់ចិត្តរវាងគ្នានឹងគ្នា ទើបបង្កើតបានជាក្រុមគ្រួសារមួយដ៏មានសុភមង្គល រស់នៅក្នុងក្រុមគ្រួសារមួយដែលឃើញតែភាពស្រស់ញញឹមរហូតទៅ។

បើនិយាយពីស្នេហា ពាក្យមួយម៉ាត់នេះ ពិតជាមានន័យណាស់ សម្រាប់មនុស្សគ្រប់រូប។ គ្មាននរណាម្នាក់ចង់ឲ្យខ្លួនឯងឯកានោះទេ គឺតែងប្រាថ្នាជួយមនុស្សដ៏ល្អម្នាក់ ដែលអាចជួយកែតម្រូវ ជីវិតរបស់មនុស្សទៀត ឲ្យប្រសើរឡើង ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Ah Mouy Jub Jub" បានបង្ហោះសារថា "អរគុណបងសម្រាប់គ្រប់យ៉ាងដែលតែងតែផ្តល់ក្តីស្រលាញ់អេាយអូនទាំងដែលអូនគិតថាពួកយេីងមិនអាចឈានដល់មានថ្ងៃនេះទេ????ពួកយេីងស្គាល់គ្នា5ឆ្នាំទេីបមានថ្ងៃនេះ?❤️?❤️??"។

ក្រោយពីបានឃើញពីការបង្ហោះរូបភាព អមជាមួយសារយ៉ាងខ្លី ដោយបង្ហាញពីភាពយល់ចិត្ត ការផ្តល់ភាពកក់ក្តៅ ស្នាមញញឹម គ្រប់យ៉ាង ព្រមទាំងជូនពរដល់អ្នកទាំងពីរនាក់ ឲ្យស្រលាញ់គ្នារហូតដល់ចាស់ កោងខ្នង៕

















ប្រភព៖ Ah Mouy Jub Jub