ក្រុមជួយសង្គ្រោះបង្ខំចិត្តឲ្យសត្វ koala ស្លា ប់ក្រោយឃើញស្ថានភាពវេទនាដោយរបួសពីភ្លើងរលាកពេញខ្លួន ក្រោយពីជួយសង្គ្រោះចេញពីភ្លើងឆេះព្រៃនៅអូស្ត្រាលី
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Aplus Cooc បានបង្ហោះសារនៅមុននេះមួយបន្តិចថា "ក្រុមសង្គ្រោះបង្ខំចិត្តអោយសត្វកូឡាស្លា ប់ក្រោយឃើញស្ថានភាពវេទនាដោយរបួសពីភ្លើងរលាកពេញខ្លួនរបស់គេក្រោយសង្គ្រោះចេញពីភ្លើងឆេះព្រៃនៅអូស្ត្រាលី

សត្វកូឡាឈ្មោះLewisដែលរងរបួសធ្ងន់ធ្ងរដោយភ្លើងឆេះក្រោយសង្គ្រោះពីភ្លើងឆេះព្រៃត្រូវបានក្រុមសង្គ្រោះបង្ខំចិត្តអោយគេងលក់រហូតក្រោយស្ថានភាពរលាកធ្ងន់ធ្ងរវេទនាពេក ។

Lewisបានទទួលបានចាប់អារម្មណ៏ពីពិភពលោកយ៉ាងខ្លាំងបន្ទាប់ពីស្ត្រីម្នាក់ប្រថុយជីវិតរត់ទៅសង្គ្រោះគេចេញពីភ្លើង ដែលគេមានអាយុប្រហែល១៤ឆ្នាំ។

“ កូឡាកំសត់នេះបានស្រែកយំដោយភាពឈឺចាប់ខ្លាំង ព្រោះមិនអាចទ្រាំនឹងរបួសធ្ងន់របស់គេបាន ជាពិសេសរបួសឆេះនៅខាងក្រោមជើងតូចរបស់គេ។ ខ្ញុំមិនដែលលឺសំលេង koala ពីមុនទេ បន្ទាប់ពីការជួយសង្គ្រោះលោកស្រីដួយធីបានប្រាប់ថ្ងៃនេះបន្ទាប់ពីការជួយសង្គ្រោះ គឺជាសម្លេងដ៏សោកសៅបំផុត។

យ៉ាងហោចណាស់សត្វ កូឡា៣៥០ក្បាលត្រូវបានស្លាប់ដោយសារភ្លើងឆេះព្រៃនៅប៉ែកខាងកើតនៃប្រទេសអូស្ត្រាលី ។ R.I.P Kaola"៕

ប្រភព៖ Aplus Cooc