មនុស្សយើងម្នាក់ៗ កើតមកមិនអាចកំណត់វាសនារបស់ខ្លួនបានទេ មិនអាចទិញរូបសម្រស់ មិនអាចទិញសេចក្តីសុខ និងជាពិសេស មិនអាចកើតមកប៉ះចំកូនអ្នកមាន មានទ្រព្យសម្បត្តិហូរហៀរនោះទេ។ វាអាស្រ័យទៅលើព្រហ្មលិខិតជាអ្នកកំណត់ បើម្នាក់ៗបើរើសបានអ្នកគ្រប់គ្នាប្រហែលជាអ្នកមាន កំពុងតែចូលហាងធ្វើខ្លួន ញាំរបស់ឆ្ងាញ់ៗបាត់ទៅហើយ មិនមែនមានអ្នកខ្លះទៅសុំទាន ធ្វើការងារដែលចំណាយកម្លាំងច្រើន ហើយផលទទួលបានមិនសាកសមនោះទេ។
.jpg?1574770113)
យ៉ាងណាមិញ រឿងមួយនេះ ដែលកំពុងតែធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំង ដោយគណនីហ្វេសប៊ុកឈ្មោះ Srey Pov Atomy បានបង្ហោះសារថា “អាណិតណាស់ប្រពន្ធគាត់មានជំងឺគាំងបេះដូង ហើយបានទៅចោលគាត់ និងកូនស្រីរបស់គាត់កាលពីយប់មិញ ហើយក្មេងទើបតែអាយុ13ថ្ងៃប៉ុណ្ណោះ ខ្ញុំគ្មានអ្វីជួយច្រើនទេមានតែលុយបន្តិចបន្តួចនិងសំភារះទារកតិចទួច”។
ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ A JA A-អាចារ្យ អេ ក៏បានចុះទៅយកព័ត៍មានអំពីបងប្រុសដែលគាត់កំពុងតែជួបការលំបាក ហើយបានសំភាសន៍គាត់ គាត់មិនចង់រស់នៅលើលោកនេះយើងទៀត ព្រោះជីវិតរបស់គាត់បាត់បង់អ្វីៗអស់ហើយ ដោយកូនកេីតបាន១២ថ្ងៃម្តាយស្លាប់ចោលឪពុកកេីតទុក្ខចង់រត់ចូលឡាន?៕
.jpg?1574770143)