ទាំងព្រឹកតែម្តង...ជនសង្ស័យ២នាក់ធ្វើសកម្មភាពភ្ជង់ប្ល ន់យកម៉ូតូស្កុបពីស៊េរីឆ្នាំ២០២០ ទើបតែកិបស្លាកលេខហើយម្សិលមិញ យកទៅបាត់ដោយសុវត្ថិភាព នៅខណ្ឌពោធិសែនជ័យ
-

ភ្នំពេញ៖ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យដកកាំភ្លើងភ្ជង់ប្ល ន់យកម៉ូតូម៉ាកហុងដាស្កុបពីពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HI 5464យកទៅបាត់​ ហេតុការណ៍ភ្ជង់ប្ល ន់យ៉ាងសា​ ហាវខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្លូវលំម្តុំលក់ទឹកត្នោតជូ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះខាងលើមានឈ្មោះឡាយ​ពៅ អាយុ៣៨ឆ្នាំមុខរបរលក់កាហ្វេស្នាក់នៅម្តុំកើតហេតុខាងលើ។

បើយោងតាមសម្តីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងដោយរូបគាត់សោកស្តាយម៉ូតូដែលទើបនិងទិញមកបានមួយសប្តាហ៏និងទើបយកទៅកិបស្លាកលេខកាលពីម្សិលមិញជនរងគ្រោះបានបន្តអោយដឹងទៀតថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូយកបាយទៅអោយម្តាយរបស់គាត់នៅម្តុំបន្ទាយរថពាសដែកទួលពង្រលុះត្រលប់មកវិញក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមក្រោយគាត់រហូតដល់ផ្លូវស្ងាត់ជនសង្ស័យម្នាក់បបានធ្វើសកម្មភាពដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកតំរង់ភ្ជង់ប្ល ន់គាត់ហើយក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាពដោយគ្មានការរំខានដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យនោះឡើយ។

ក្រោយពេលកើតហេតុទើបឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហើយក៏បានដឹកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១៕