ចង់បានសេរីខ្ពស់ហេីយថោកដឹងតែជួបហេីយ​...លោក ផែង វណ្ណៈ ថា មុននឹងទិញរថយន្តប្រេី​ ត្រូវ​ពឹងពាក់អ្នកស្គាល់គ្នាច្បាស់លាស់​ និងត្រូវធ្វេី​ ឯកសារបញ្ជាក់ត្រឹមត្រូវ​ ប្រយ័ត្នប៉ះចំរថយន្ត...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ​ ដែលពុកម៉ែបងប្អូនបានស្គាល់ រូបលោកតាមរយៈ​ការរជួយដល់ជនទីទាល់ក្រជាច្រើនបានបង្ហោះសារពាក់ព័ន្ធនឹងករណីរថយន្តកាត់ត ដោយកាលពីពេលថ្មីៗនេះ មានការចុះផ្សាយពីរឿងរ៉ាវរថយន្តកាត់ជាច្រើន។

ដោយឡែកនៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "ចង់បានសេរីខ្ពស់ហេីយថោកដឹងតែជួបហេីយ​

ករណី​រថយន្ដ​កាត់តមិនមែនជារឿងថ្មី​ រថយន្ត​កាត់តមានយូរណាស់មកហេីយ​ ពួកឈ្មួញបាននាំចូលជ្រកក្រោមស្លាកនាំគ្រឿងបន្លះ​ ដេីម្បី​គេពីការបង់ពន្ធរបស់គយ​ ។ បន្ទាប់​មកឈ្មួញបានយកកំណាត់រថយន្តទាំងនោះមកផ្គុំគ្នាផ្សារភ្ជាប់ជារថយន្តបាញ់ថ្នាំយ៉ាងស្អាតលក់ចេញវិញដោយគ្មានពន្ធនាំចូល​ ។

ឈ្មួញខ្លះបានទិញឯកសាររថយន្តគ្រោះថ្នាក់ចរាចរដែលខូចរថយន្តខ្ទេចខ្ទីមិនអាចជួសជុលបាន​ យកមកដាក់ដាក់ឯកសារលេីរថយន្តកាត់តទៅជារថយន្តមានឯកសារត្រឹមត្រូវហេីយលក់មានពន្ធ​ ។ ពលរដ្ឋ​ណាទិញចំថយន្តប្រភេទនេះគឺកម្មហេីយ​ ។

ដូច្នេះ​មុននឹងទិញរថយន្តប្រេី​ ត្រូវ​ពឹងពាក់អ្នកស្គាល់គ្នាច្បាស់លាស់​ និងត្រូវធ្វេី​ ឯកសារបញ្ជាក់ត្រឹមត្រូវ​ ។ ជាពិសេស​ត្រូវ​ឆែកលេខតួ​រថយន្ត​តាម​ ប្រព័ន្ធ​ internet ទេីបបញ្ជាក់ច្បាស់អំពី​ប្រវត្តិ​រថយន្ដ​ ។ រថយន្ដ​កាត់តទាំងនេះត្រូវបាន​ សមត្ថកិច្ច​ខេត្ត​កណ្តាល​ ចាប់បាននៅ​ រកាកោង​ ស្រុក​មុខកំពូល​ កាលពីព្រឹកថ្ងៃទី​ ២៦​ ខែ​ វិច្ឆិកាឆ្នាំ​ ២០១៩​ ៕

ប្រភព៖ Pheng Vannak News