គួរឲ្យសរសើរណាស់...ពួកគេជាអ្នករក្សាទុកនៅមរតកដូនតាខ្មែរដែល ហៅថាគម្ពីរស្លឹករឹទ្ធ...មានវិដេអូ
ស៊ីហៀង
-

កាលពីថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nathavi Kim បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន ដោយបានធ្វើការចែករំលែកពីទេពកោសល្យរបស់ប្អូនៗ ជាច្រើននាក់ ដែលអង្គុយសរសេដោយដៃនៅលើស្លឹករឹទ្ធ ។

ម្ចាស់គណនីហ្វេសប៊ុក ខាងលើបានបង្ហោះសារថា "ពួកគេជាអ្នករក្សាទុកនៅមរតកដូនតាខ្មែរដែលហៅថាគម្ពីរស្លឹករឹទ្ធ សរសេដោយដៃនៅលើស្លឹករឹទ្ធជាមួយនឹងកាប្រុងប្រយត្ន័ជាទីបំផុត ពីព្រោះបើមានកំហុសនៅលើពាក្យពេចន៍ណាមួយ គឺពួកគេត្រូវបោះចោលហើយសរសេម្តងទៀត.. I am so proud of them as they have done an amazing work and it was my very first time see this on my eye in realities “how they make...#គម្ពីរស្លឹករឹទ្ធ ។ ទីតាំងនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប..អ្នកចារ ឡោត ឡឹង អ្នកចារស្លឹករឹត ស្រុកអង្គរធំ"។

បន្ទាប់ពីបានឃើញស្នាដៃ​ នៅក្នុងចារគម្ពីស្លឹករឹត រួចមកក៏មានបងប្អូនជាច្រើន បានកោតសរសើរពីទឹកដៃរបស់ប្អូន។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមក​ចែករំលែក នៅក្នុងការប្រើពាក្យពេចន៍យ៉ាងដូច្នេះថា "ហៅថា "ស្លឹករឹត" គឺហៅសន្និដ្ឋានជាបណ្ដុំលើមួយច្បាប់ៗ តែសន្លឹកដែលយកមកចារមួយៗ ហៅថា "ស្លឹកទ្រាំង" គឺយកស្លឹកទ្រាំងមកចារផ្ដុំឱ្យទៅជាគម្ពីរស្លឹករឹត សូមបងជ្រាប"៕

សូមទស្សនាវិដេអូ៖


ប្រភព៖​ Nathavi Kim