ព្រះនាងតូចរបស់ប៉ា...ស្នាមញញឹមរបស់កូន គឺជាក្តីសុខរបស់ប៉ា ទោះហត់យ៉ាងណា ក៏ប៉ាខំប្រឹងដើម្បីកូនដែរ...
-

ភ្នំពេញ​៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព លោក​ ហុង ដា ដែលរាល់ពេលលោកឡើងឆាកសម្តែងម្តងៗធ្វើឲ្យមហាជនសើចផ្អើលឆាក ព្រោះតែភាពកំប្លុកកំប្លែងរបស់លោក បានផ្តល់ស្នាមញញឹមដល់ពុកម៉ែបងប្អូន តែបើងាកមកមើលពីជីវិតក្រៅសិល្បៈរបស់លោកវិញ បានធ្វើឲ្យមហាជនពិតជាមានស្ងប់ស្ងែងជាខ្លាំង ព្រោះលោកបានដើរតួរនាទីបានយ៉ាងល្អ មិនថាធ្វើជាម្តាយ ឬពុក​ក៏លោកមិនដែលទុកកូនចោលនោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក ហុងដា បានបំពេញបំណងកូនស្រី ដោយលោកបានទិញម៉ូតូជ័រឲ្យកូនស្រីជាទីស្រលាញ់ របស់លោក ដើម្បីជាកាដូលើកទឹកចិត្តដល់កូន។ គ្រប់ស្នាមញញឹមរបស់កូន គឺជាក្តីសុខរបស់ពុក ។ ពុកម្នាក់នេះធ្វើបានគ្រប់យ៉ាង ដើម្បីស្រីស្ងួនបានសេចក្តីសុខ ក្រោយពីភរិយារបស់លោក បានលាចាកលោកទៅ ក៏ពុកមើលថែកូនស្រីម្នាក់ ឲ្យបានល្អ បំផុត ព្រោះកូនជាជីវិតរបស់ពុក។ លោកបានសរសេរពាក្យមួយឃ្លាលើបណ្តាញសង្គមហ្វេសប៊ុកលោកថា​"ថ្ងៃនេះព្រះនាងតូចម្ចាស់ជីវិតរបស់ប៉ាចង់បានម៉ូតូហើយទាទិញមួកទៀតខ្លាចប៉ូលីសចាប់ ហុឺកូនអ្ហើយកូន"។

ក្រោយពីបានឃើញរូបភាព ដ៏មានសេចក្តីសុខបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានអារម្មណ៍រំភើប និងចង់ឃើញឪពុកម្នាក់ មើលថែកូនស្រីម្នាក់នេះ និងផ្តល់ភាពកក់ក្តៅកូនក្មេងតូចៗម្នាក់ ឲ្យរស់នៅពោលពេញទៅដោយក្តី បើទោះបីជាគ្មានម្តាយ នៅជិតក៏ដោយ៕

ប្រភព៖ នាយ ហុង ដា កំប្លែង