សត្វព្រៃគួរតែនៅក្នុងព្រៃ ដែលជាជម្រករបស់វា...លោក ឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ សែនសប្បាយចិត្ត ក្រោយពីទទួលបានសត្វពង្រូលមួយក្បាលពីបងប្អូនប្រជាពលរដ្ឋ ដែលគាត់ផ្ងើរមកលោក ហើយលោកក៏បាន...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដបានស្គាល់ពីវត្តមានរបស់លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលរូបលោកបានជួយដល់មនុស្សចាស់ និងក្មេងៗជាច្រើន នៅតាមបណ្តាខេត្ត ឬ ក្រុង គឺលោកតែងតែផ្តល់ក្តីសុខដល់មនុស្សនៅជុំវិញខ្លួន ។ ម្យ៉ាងវិញទៀតលោកឧកញ៉ា គឺជាបុគ្គលម្នាក់ ដែលតែងតែអភិរក្សសត្វព្រៃ ឲ្យរស់នៅតាមបែបធម្មជាតិ ពិសេសគឺសត្វជិតផុតពូជតែម្តង។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារថា "ជាថ្មីម្តងទៀត ក្នុងសប្តាហ៍នេះលោកឧកញ៉ា ទៀ វិចិត្រ បាននាំយកកូនសត្វពង្រូលមួយក្បាលទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាកូនសត្វពង្រូលនេះមានទម្ងន់ជាង១គីឡូក្រាម ប្រជាពលរដ្ឋទិញបានរួចនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកកូនសត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកកូនសត្វពង្រូលមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

ប្រភព៖ Huy Bunleng