បើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា ពេជ្រ ចរណៃ បានបង្ហោះសារថា"បេីនិយាយពីរឿង វប្បធម៌ និង អក្សរសាស្ត្រខ្មែរ ដូចជាមិនសូវមានអ្នកណាចាប់អារម្មណ៍ ចង់ដឹង ចង់អានសោះ?
មកដឹងពីប្រវត្តិ ខ្លះៗរបស់(ល្ខោនខោល)
ទម្រង់សិល្ប:(ល្ខោនខោល)#មិនមានតួរស្រីជាអ្នកសម្ដែងទេ ខ្ញុំបានសួរនាំពីលោកគ្រូ(ស៊ុប សក្ខរា)ដែលជាប្រធានកណ:កម្មការ បង្កេីត ព្រឹត្តិការណ៍ល្ខោនខោលខ្នាតធំ២០២០។
នឹងបានសិក្សាស្រាវជ្រាវបន្ថែម ..
មានការស្រាវជ្រាយមួយបាន ឆ្លុះបញ្ចាំងថា (ល្ខោនខោល ឬ ល្ខោនរាមកេរ្ត៍) មានកំណេីតនៅក្នុងសម័យ(នគរភ្នំ)ក្រោយដែល ព្រះនាង(សោមា)បានរៀបអភិសែក ជាមួយនឹងព្រះបាទ(កែវឌឹប)ដែលជាជនជាតិ (ឥណ្ឌា)សម័យកាលនោះ (វិស័យសិល្បៈ )(វប្បធម៌)ជាពិសេស(ល្ខោនខោល ឬ ល្ខោនរាមកេរ៍្ត)ត្រូវបានលេីកស្ទួយដោយ ព្រះមហាក្សត្រ..។

រឿង រាមកេរ្តិ៍ នេះមានឥទ្ធិពល ខ្លាំងខ្លាបំផុត ក្នុងសង្គមខ្មែរ តាំងពីសម័យ បុរាណ រហូត ដល់សព្វថ្ងៃនេះ ជាពិសេស ក្នុង វិស័យ(សិល្បៈ )(អក្សសិល្ប៍)និង ទំនាមទំលាប់...
ល្ខោនខោល គឺជាទម្រង់ សិល្បៈ ប្រភេទ ល្ខោនក្បាច់បុរាណ ដែលមានលខណ: (សការ:)
#លខណ: សការ: គឺមាន បី ចំណុចធំៗ
១/ គឺមានប្រភពចេញ់ពីសាស៍នា(ព្រាម)
២/ គឺសម្ដែងឡេីងគោរពបូជា កោតសរសេីរ បំពេញបំណងរីករាយ សប្បាយ ថ្វាយចំពោះ (ទេវ: អទិទេព)ឬ ក្សត្រ នាមុឺនមន្រ្តីធំៗ នៅក្នុងព្រះបរមរាជវាំងពីមុន...
៣/ មានលខណះ អភិរក្សនិយម ហេីយមានប្រសិទ្ធភាពខ្ពស់តំណាងអោយ សិល្បៈជាតិខ្មែរ យេីងតែម្ដង...

ទម្រង់ល្ខោនខោល សម្ដែងបានតែរឿង(រាមកេរ្តិ៍)តែប៉ុណោះ
រឿងនេះសម្បូរទៅដោយ តួរអង្គ (យក្ស និង ស្វា) អមទៅដោយភ្លេងពិពាទ្រ មួយវង្ស តួរអង្គសុទ្ធតែជាបុរស ទស្សបី តួអង្គមនុស្សស្រី ក៏យកបុរសទៅសម្ដែងដែរ...
#ខ្ញុំឆ្ងល់ថាហេតុអ្វីបានជា ល្ខោនខោល មានសុទ្ធតែជាបុរស ជានាក់សម្ដែង? ទេីបខ្ញុំខំសិក្សស្រាវជ្រាវបន្តរទៀត...
បេីតាម សៀវភៅរបស់លោក(ពេជ្រ ទុំ ក្រវិល)ស្ដីពីល្ខោនខោលបានសរសេរថា ក្នុង សម័យ(អង្គរ)ល្ខោនខោល ត្រូវបានអភិវឌ្ឍន៍ ដោយបុរសទាំងស្រុង ក្នុងការរាំ ប្រចាំនៅព្រះបរមរាជវាំងខ្មែរ ហេតុផលដែលពិតប្រាកដ នៅតែមិនទាន់ដឹងច្បាស់..នាងខ្ញុំនឹងខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដេីម្បីអោយដឹងច្បាស់ពីរឿងនេះ។

ដូចនេះខ្ញុំយល់ថា
១/ បេីរង់ចាំតែបុរសៗគាត់ផ្សព្វផ្សាយ យេីងអាចនឹងដេីរយឺត..ដូចឃេីញជាក់ស្ដែងកន្លងមក សិល្បះបុរាណខ្មែរ(ល្ខោនខោល)គ្មានទីផ្សារ គ្មានការគាំទ្រ សិល្បៈករ គ្មានលទ្ធភាព បន្តរ ក៏បានចាកចេញនិងបោះបង់ម្ដងបន្តិច...ហេីយខ្ញុំពិតជាសោកស្ដាយបេីសិនជាសិល្ប:បុរាណខ្មែរ ដ៏ល្អផូរផង់នេះ លែងមានអ្នកហាត់រៀនបន្តរ គ្មានអ្នកផ្សព្វផ្សាយ លែងមានឈ្មោះនិងរូបរាង ..
២/ ខ្ញុំទទូចសុំ អោយយុវជុនទាំងអស់ ចូលរួមឈឺឆ្អាល ហាត់រៀន លេីកស្ទួយ និងផ្សព្វផ្សាយបន្តរ..ហេីយខ្ញុំគិតថាបេីខ្ញុំគ្រាន់តែនិយាយតេីខ្ញុំអាចជួយអ្វីបានខ្លះ? ខ្ញុំក៏ចាប់ផ្ដេីម ចូលរួមបង្ហាញពីខ្លួនឯងទៅ..
៣/ ខ្ញុំពិតជាស្រលាញ់ និង ចង់គ្រងនូវសំលក់បំពាក់(ល្ខោនខោល)ដេីម្បីផ្សព្វផ្សាយអោយពិភពលោកបានស្គាល់ថាជារបស់ខ្មែរ..??អស្រ័យហេតុនេះ នាងខ្ញុំសូមអភ័យទោស ដល់លោកគ្រូអ្នកគ្រូ ដែលនាងខ្ញុំបានស្លៀកពាក់នៅឈុតនេះ ដែលមិនត្រូវទៅតាមទង្រ់ ព្រោះតែនាងខ្ញុំស្រលាញ់ខ្លាំង និង ចង់ផ្សព្វផ្សាយ..។

សូមទោស??ទៅដល់ លោកគ្រូ អ្នកគ្រូ ពុកម៉ែ បងប្អូន បេីសិនជាការសិក្សាស្រាវជ្រាវ ការយល់ឃេីញ និង ការសរសេរ របស់ខ្ញុំ ខុសឆ្គង លេីសលស់ ខ្វះខាត ត្រង់ចំណុចណាមួយ សូមទានមេតា ជួយនែនាំ ផង ដោយក្ដីគោរព ពីក្មេងស្រីម្នាក់ ដែលមិនសូវមានការចេះដឹង????????"៕



ប្រភព៖ ពេជ្រ ចរណៃ