គំរូល្អ ! កញ្ញា មាន សុនីតា ចូលគាល់ព្រះមហាក្សត្រ និងព្រះបវរាជមាតា ដើម្បីយកក្រមាថ្វាយព្រះអង្គទាំងទ្វេរ នៅព្រះរាជវាំង “ប្រាសាទខេមរិន្ទ”....
តារាសម្តែងមានសម្រស់ស្រស់សោភា សុភាពរាបសា ព្រមទាំងមានចរិយា សាកសមជានារីខ្មែរនោះ និងត្រូវបានមហាជនស្គាល់ថាជា រាជនីក្រម៉ាខ្មែរ គឺកញ្ញា មាន សុនីតា កំពុងតែបន្តភាពជោគជ័យរបស់ខ្លួនជាបន្តបន្ទាប់ក្នុងវិថីជីវិត តែមួយរយៈចុងក្រោយនេះ ហាក់បីដូចជាមិនសូវឃើញវត្តមាន កញ្ញា មាន សុនីតា ក្នុងវិស័យសិល្បៈ មិនជាអ្វី កញ្ញានៅតែទទួលបានការគាំទ្រកាន់តែច្រើនឡើងៗមិនចេះឈប់នាពេលបច្ចុប្បន្ន ។
.jpg?1574876158)
ដោយឡែក កាលពីពេលថ្មីៗនេះ កញ្ញា មាន សុនីតា បានសំរេចគោលបំណងដ៏ត្រចេះត្រចង់ចូលគាល់ព្រះមហាក្សត្រ និង ព្រះបវរាជមាតា ដើម្បីយកក្រមាថ្វាយព្រះអង្គទាំងទ្វេរ នៅ ព្រះរាជវាំង " ប្រាសាទខេមរិន្ទ " កាលពីថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០១៩ ក្នុងនាមជាពលរដ្ឋល្អ។
.jpg?1574876162)
ក្រោយពីបង្ហោះសារបែបនេះ កញ្ញា មាន សុនីតា ត្រូវបានមហាជនស្ងើចសរសើរពីចរិតដ៏ទន់ភ្លន់ គួរតែប្រជាជនខ្មែរយើងទាំងអស់គ្នាយើងគំរូតាម៕
.jpg?1574876168)
.jpg?1574876167)
.jpg?1574876168)
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។