ជួយម្នាក់បន្តិចបានទេបងប្អូន...កញ្ញា Bee Yobo Bee សូមណូមបងប្អូន ជួយផ្គត់ផ្គង់សំភារៈសិក្សា និងជួយសាងសង់សាលារៀន សម្រាប់ប្អូនៗផង...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់កញ្ញា Bee Yobo Bee បានបង្ហោះសារ សូមឲ្យបងប្អូនមេត្តាជួយជាសំភារៈសិក្សាដល់ ក្មេងៗ ដែលកំពុងជួបនូវការខ្វះខាតជាខ្លាំង រួមមាន បន្ទប់រៀន សម្ភារះសិក្សារ ខោវអាវ ស្បែកជើង កាតាបរៀន បងប្អូនទាំងអស់។ សាលាដ៏កំសត់មួយនេះ ពិតជាធ្វើឲ្យមហាជន មានអារម្មណ៍អាណិតដល់ប្អូនៗជាខ្លាំង ទើបសូមណូមពរឲ្យបងប្អូនជួយដល់ពួកគាត់ផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា Bee Yobo Bee បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "សាលាបឋមសិក្សាអូរជុញកំពុងតែខ្វះបន្ទប់រៀន សម្ភារះសិក្សារ ខោវអាវ ស្បែកជើង កាតាបរៀន បងប្អូនទាំងអស់ សូមមេត្តាជួយឧបត្ថមឬជួយកសាងសាលារៀនដល់ក្មេងៗទីតាំងភូមិសែនរុងរឿង១ឃំុទឹកក្រហមស្រុកជាំក្សាន្តខេត្តព្រះវិហារ។លេខទំនាក់ទំនង093633500 ABA 000517255 ( keo Nimith ) ជួយយកគ្នាផងបងប្អូន??"។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តា ជួយដល់ប្អូនៗ ដែលកំពុងតែជួបនូវការលំបាក វេទនាខ្លាំងណាស់ ដោយការសាងសង់សាលារៀន និងផ្គត់ផ្គង់ជាសំភារៈសិក្សា ដែលគាត់មានបំណងចង់ចេះ ចង់ដឹង ដើម្បីអនាគតរបស់ប្អូន៕

ប្រភព៖ Bee Yobo Bee