ឃើញស្អាតមិនបានទេឲ្យរៀងថ្ងៃក្រោយ...រកស្រីណាមិនរក មករកចំខ្ទើយខ្វេះយកលុយអស់២០មុឺនរៀល កុំបានសមត្ថកិច្ចជួយឃាត់ប៊ិះខ្វះលុយសងថៅកែ...
-

ភ្នំពេញ ៖ ជនសង្ស័យជាខ្ទើយម្នាក់តែងខ្លួនធ្វើស្រី) បានខ្វេះយកលុយពីបុរសម្នាក់ជាង២០មុឺនរៀលបានសម្រេច កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

បុរសរងគ្រោះមានឈ្មោះ លី សារុន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបបតៃកុងឡាន ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យជាខ្ទើយ ប្រុសតែងខ្លួនធ្វើស្រីមានឈ្មោះ យឿន ហៅឆ្លូញ អាយុ២៧ឆ្នាំ មុរបបបំរើផ្លូវភេទស្នាក់នៅមិនពិតប្រាកដ មានស្រុកកំនើតស្រុកព្រះស្ដេចខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ស្រវឹងស្រារៀងស្រឿងៗបានទៅញ៉ែខ្ទើយតែងខ្លួនធ្វើស្រីដ៏ស្អាតម្នាក់កំពុងឈរដងផ្លូវ ក៏បបួលនាងទៅរួមរក័ក្នុងដីឡូមួយកន្លែងដោយមិនបាននិយាយតម្លៃនោះទេរួចហើយកព្រមព្រៀងទៅជាមួយគ្នាដោយសារតុណ្ហាឡើងខ្លាំងកំពុងតែស្រួលផងនោះ ត្រូវខ្ទើយឆ្លៀតឱកាសស្ទាបអង្អែលរួចធ្វើសកម្មភាពលូកហោប៉ាវខ្វេះយកលុុយបានជាង២០មុឺនរៀលក៏រត់គេចខ្លួន តែដោយសារបុរសជាជនរងគ្រោះស្ទាបក្នុងហោប៉ាវបាត់លុយអស់ក៏បានរត់ដេញតាមទាយកលុយវិញព្រោះលុយនេះជាលុយថៅកែទេ តែខ្ទើយធ្វើស្រីនោះប្រកែកថាមិនបានយកទេហើយចេះតែដើរបណ្ដើរត់បណ្ដើរហើយថែមទាំងកាន់ដុំថ្ម៣,៤ដុំទៀតផង។

ចំណែកបុរសរងគ្រោះនៅតែដើរតាមរហូតដល់ស្តុបណតប្រីតក៏ជួបកម្លាំងសមត្ថកិច្ចកំពុងតែល្បាតជួយដេញតាម តែត្រូវខ្ទើយរូបនោះគប់មួយដុំថ្មបណ្ដាលឲ្យចំភ្នែកខាងឆ្វេងងងិតមុខដួលខ្ពោកទៅនិងដីមួយសន្ទុះ ទើបដឹងខ្លួនក៏ដេញបន្តទៀតរួមទាំងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម និងប្រជាពរដ្ឋដេញរហូតដល់ទឹកដីខណ្ឌពោធិ៍សែនជ័យ ទើបឃាត់ខ្លួនបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣វិញ ព្រោះជាទឹកដីកើតហេតុ ។ ខណៈដល់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ជនរងគ្រោះមិនប្ដឹងផ្ដល់សុំតែលុយវិញដើម្បីទុកឲ្យថៅកែ ។ ចំណែកជនសង្ស័យជាខ្ទើយខាងលើទុកឲ្យសមត្ថកិច្ចធ្វើការអបរំរួចដោះលែងឲ្យមានសេរីភាពវិញផងដែរ៕