ឲ្យរៀងថ្ងៃក្រោយ...ពូកែតាម take care ប្អូនប្រុសពេក ប្រាប់ម៉ាក់ឲ្យចាប់បងស្រីការមួយ កុំឲ្យខ្លាំងទៀត...
-

មនុស្សម្នាក់​មិនអាចកំណត់បានថា យើងជួបគូរព្រេងពេលនេះ ហើយនិងត្រូវរៀបការ ជួបមនុស្សដែលយើងស្រលាញ់ពេលណានោះទេ ហើយអ្វីដែលសំខាន់ គឺជាអាយុរបស់មនុស្សយើង ។ វ័យកាន់តែចាស់ ធ្វើឲ្យមនុស្សស្រីម្នាក់ កាន់តែដឹងខ្លួនឯងថា ត្រូវរើសបុរសប្រភេទណាយកមកធ្វើជាគូរអនាគត ដែលមិនមែនជាស្នេហាភ្លើងចំប៉ើងនោះទេ។

 

ដោយឡែកបើយើងងាកមកមើលពីជីវិតគូរស្នេហ៍មួយគូរនេះវិញ ពិតជាមានភាពផ្អែមល្អែមនិងគ្នាខ្លាំង ហើយមើលទៅពួកគាត់ពិតជាសាកសមជាមួយគ្នាមែន បើទោះបីជាខាងប្រុសមើលទៅរៀងប្អូនខាងស្រីបន្តិចមែន តែចំពោះស្នេហា គេមិនវាស់គ្នានៅលើអាយុនោះទេ គឺគេវាស់វានៅលើចិត្ត បើចិត្តមិនស្រលាញ់​ មិនអាណិតនោះទេ ទោះអាយុបង​ ឬប្អូន ក៏មិនអាចទទួលគ្នាធ្វើជាគូរអនាគតបានដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Steven Touchh បានធ្វើការបង្ហោះពីជីវិតគូររបស់ខ្លួនដែលឈានមកដល់ថ្ងៃមួយដែលពួកគេទាំងពីរនាក់មិននឹកស្មាន ព្រោះធ្លាប់តែហៅគ្នាជាបងស្រី ប្អូនប្រុស តែដល់ពេលប្អូនប្រុស ចូលស្តីដណ្តឹងបងស្រីការមួយ។ នៅក្នុងគណនីហ្វេសប៊ុក បានរៀបរាប់ថា "អាយុគ្រាន់តែជាតួរលេខ ការស្រលាញ់មួយដែលផ្ដើមចេញពីបងស្រី និង ប្អូនប្រុស ❤ បុិនតាម take care ប្អូនប្រុសពេក ប្រាប់ម៉ាក់ចាប់បងស្រីការមួយ ??? Save the date: 01st December 2019"។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរចំពោះអ្នកទាំងពីរនាក់ ដែលកាន់តែគៀកថ្ងៃចូលរោងជ័យ បានដឹកដៃមនុស្សស្រីម្នាក់ ដែលខ្លួនស្រលាញ់ ជូនផ្កាស្លាដល់នាង និងប្រកាសប្រាប់សាច់ញាតិទាំងអស់ឲ្យបានដឹងអំពីដំណឹងដ៏គួររំភើបមួយនេះ៕

ប្រភព៖ Steven Touchh