ចូលរួមអបអរសាទរ...សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចងដៃ លោកប៉ែន ចំរ៉ុង និងភរិយា ចំនួន ១០,០០០ដុល្លារ...
តារាសម្ដែងលោក ប៉ែន ចំរុង បានសម្រេចចិត្តកាន់ដៃគូស្នេហ៍រូបស្រស់ ហ៊ុន ម៉ាណេ ចូលរោងការតាមប្រពៃណីខ្មែរហើយ ដោយគេឃើញនៅព្រឹកហែជំនូននេះ មានសិល្បករ ការិនីល្បីៗជាច្រើនដួងបានសម្រុកទៅចូលរួមអបអរសាទរដល់គូស្វាមី ភរិយាថ្មី ។ វត្តមានភ្ញៀវកិត្តិយសដែលជាតារាចម្រៀង តារាសម្ដែង និង ពិធីករល្បីៗក្នុងពិធីមង្គលការ ប៉ែន ចំរុង និង ភរិយា ធ្វើឲ្យពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកសិល្បៈរូបនេះ កាន់តែអធិកអធមឡើង ។

ដោយឡែកបើយោងតាមគណនីហ្វេសប៊ុករបស់លោកតាន់ គឹមសួរ បានបង្ហោះសារយ៉ាងរំភើបថា "ចូលរួមអបអរសាទរផង ប៉ែន ចំរុង ហ៊ុន ម៉ាណេដែលបានទទួលពរទទួលជ័យដោយផ្ទាល់ពីអ្នកមីងធំ មិនត្រឹមតែប៉ុណ្ណោះទទួលបានចំណងដៃជាថវិកាចំនួន១០,០០០ដុល្លារផងដែរ???"។







ប្រភព៖ តាន់ គឹមសួរ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។