ជូនពរ idol ទាំងពីមានសេចក្តីសុខ...ទីបំផុត តារាចម្រៀង សួស វីហ្សា និងលោក ថម មី បានដឹកដៃគ្នាចូលរោងជ័យហើយ នៅរសៀលនេះ...
នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តារាចម្រៀង និងតារាសម្តែងដ៏ល្បីឈ្មោះ គឺលោក ថម មី បានដឹកដៃកញ្ញា សួស វិហ្សា ចូលរោងជ័យហើយ ដោយមានមេបាទាំងសងខាង សាច់ញាតិ និងមិត្តភក្តិ ធ្វើជាសាក្សី សម្រាប់អ្នកទាំងពីរនាក់ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់អ្នកទាំង។

នៅក្នុងពិធីក្រុងពាលី និងសូត្រមន្តតាមប្រពៃណីទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលរៀបចំឡើង នៅដឹ ព្រេមៀ សេនធ័រ សែនសុខ។ នៅក្នុងពិធីក្រុងពាលី របស់តារាសម្តែងនិងតារាចម្រៀងរូបនេះ ពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ និងសាកសមគ្នាទាំងព្រម។ រាល់រូបភាពនីមួយៗ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងមិត្តអ្នកគាំទ្រ ជាខ្លាំង ព្រមជាមួយនិងពាក្យជូនពរ សូមឲ្យអ្នកទាំងពីរនាក់ ស្រលាញ់គ្នាដល់ចាស់កោងខ្នង៕






ប្រភព៖ Borey Make Up
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។