កុំដាច់ចិត្តអី ជួយស៊ែរម្នាក់១បានទេ ! អ្នកគ្រូសាស្រ្តាចារ្យ គង់ ដាឡា ជាគ្រូបង្រៀនគីមីវិទ្យានៅសាលាមធ្យមវិចិត្រសិល្បៈ ពេលនេះកំពុងធ្លាក់ខ្លួនឈឺខ្លាំង អ្នកគ្រូគ្មានទីពឹងទេ...
-

កាលពីពេលថ្មីៗ អ្នកគ្រូសាស្រ្តាចារ្យ គង់ ដាឡា ដែលជាគ្រូបង្រៀនគីមីវិទ្យានៅសាលាមធ្យមវិចិត្រសិល្បៈ ដោយអ្នកគ្រូមានជម្ងឺរាំរៃរូបរាងស្គមស្គាំងគួរអោយសង្វែក។ អ្នកគ្រូខិតខំតស៊ូដោយធ្វើដំណើរជិះពីផ្ទះនៅអរិយក្សត្រទៅបង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈនៅផ្លូវលោកឧកញ៉ាម៉ុង រិទ្ធី ដើម្បីទទួលបានប្រាក់ខែទិញថ្នាំជាប្រចាំ។

នេះបើយោងទៅតាមគនណីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhorvy Sem បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អ្នកគ្រូ គង់ ដាឡា គ្រូបង្រៀនគីមីវិទ្យានៅសាលាមធ្យមវិចិត្រសិល្ប: ឈឺធ្ងន់ហើយ ដោយដំបៅជើងទឹកនោមផ្អែម។ អ្នកគ្រូដើរអត់រួចទេ?អ្នកគ្រូអត់មានស្វាមី អត់មានកូនចៅ ហើយត្រូវចំណាយលុយចាក់ថ្នាំរាល់ថ្ងៃទៀត។ ខ្ញុំទូរស័ព្ទទៅអញ្ជើញអ្នកគ្រូចូលរួមកម្មវិធីរំលឹកគុណគ្រូ អ្នកគ្រូមានប្រសាសន៍ថា អ្នកគ្រូដើរអត់រួចទេ មិនអាចចូលរួមបាន?។ សូមជួយអ្នកគ្រូផង និងសូមទំនាក់ទំនងអ្នកគ្រូតាមលេខ ០៨៩ ៩៣២ ៣៤៧។