កុំដាច់ចិត្តពេក សុំតែម្នាក់១ស៊ែរទេ ! លោកយាយពិការជើងម្ខាង ត្រូវមកចិញ្ចឹមចៅ6នាក់ទាំងវេទនា ព្រោះតែជីវភាពគ្រួសារនេះលំបាកខ្វះមុខខ្វះក្រោយ...(មានវិដេអូ)
-

ជីវិតដ៏ពេញលេញមួយ ជាជីវិតដែលធ្លាប់ឆ្លងកាត់ស្ទើរតែគ្រប់រសជាតិ។​ ពេលខ្លះវាពិបាកលេប យើងមិនចង់សាកភ្លក្សទេ ប៉ុន្តែទីបំផុតក៏ត្រូវទ្រាំលេបទាំងពិបាក។ ជីវិតជួបតែរឿងរ៉ាវដដែលៗ ពេលខ្លះក៏យល់ថាហត់ខ្លាំងណាស់។ សម្ពាតជីវិតពិតជាធ្ងន់ពិបាករែក ប៉ុន្តែបើយល់ថាពិបាកខ្លាំង ហេតុអ្វីយើងមិនអាចទម្លាក់ចោលអំរែកខ្លេះដែលមិនសូវសំខាន់...?

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះមានគនណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា cheng sopha បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖  #កុំស្តាយថ្មទូរស័ព្ទអីបងប្អូនជួយស៊ែចែករំលែកផង លោកយាយពិការជើងម្ខាង ត្រូវមកចិញ្ចឹមចៅ6នាក់ ទាំងវេទនា ព្រោះតែជីវភាពគ្រួសារនេះលំបាកខ្វះមុខខ្វះក្រោយដូចនេះមានតែសង្ឃឹម លើពុកម៉ែបងប្អូនសប្បុរសជន ដែលអាចជួយដល់លោកយាយពិការនឹងក្មេងតូចៗទាំងនេះបាន ។

ដែលពួកគាត់ត្រូវការអាហារដេីម្បីបន្តជីវិត នឹងបន្តការសិក្សា ដើម្បីអនាគត់ផង ពិសេសលោកយាយចង់បានជើងថ្មីមួយ ដើម្បីបានដើរសុីឈ្នួលគេយកលុយមកចិញ្ចឹមចៅៗដែលតូចសូមបងប្អូនជួយជាថវិការតិចក្តីច្រេីនក្តី គឺតាមទឹកចិត្តបងប្អូន។

៚បញ្ចាក់:លោកយាយនៅ ភូមិរលំរុន ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប ហើយក្រុមខ្ញុំនឹងចុះទៅជួបគាត់នៅសប្ដាហ៍ក្រោយនេះ ដូចនេះបងប្អូនអាចទាក់ទងមកខ្ញុំ Phorn Chetra ផ្ទាល់ សូមអរគុណ..៕