ពិតជាគួរឲ្យគោរពណាស់...ឯកឧត្តម ហ៊ុន ម៉ានិត ដែលជាថ្នាក់ដឹកនាំ ពេលថតរូបជាមួយតារាកំប្លែងនិងសម្តែង នាយតឿ ដោយឯកឧត្តម សុខចិត្តលុតជង្គង់ថតរូបជាមួយនាយតឿ នៅមុខមហាជននិងយុវវ័នដោយមិនប្រកាន់ខ្លួន...
-

បើយោងតាមគណនីហ្វេសប៊ុករបស់ ហ៊ុន ម៉ានិត បានបង្ហោះសារថា "ពិតជាល្អខ្លាំងបំផុត ចំពោះ ឯកឧត្តម ហ៊ុន ម៉ានិត ដែលជាថ្នាក់ដឹកនាំ ពេលថតរូបជាមួយតារាកំប្លែងនិងសម្តែង លោក សុីវុទ្ថា ហៅនាយតឿ ដោយឯកឧត្តម សុខចិត្តលុតជង្គង់ថតរូបជាមួយនាយតឿនៅមុខមហាជននិងយុវវ័នដោយមិនប្រកាន់ខ្លួន។

កាយវិការដ៏ល្អកម្របែបនេះគឺជាការចូលរួមចំនែកផ្តល់នូវគំរូដល់មន្រ្តីរាជការជំនាន់ក្រោយអោយចេះមានការគោរពគ្នាទៅវិញទៅមកបើទោះបីអ្នកនោះជាអ្នកមានអ្នកក្រ ល្អ អាក្រក់ ខ្មៅសរ ទាបខ្ពស់ឬជនពិការក៏ដោយ ។

ក្នុងនាមខ្ញុំបាទអុឹម ជីវ៉ា ជាប្រធានក្រុមសិល្បៈជួយសិល្បករកម្ពុជា និងជាស្ថាបនិកផេកសិល្បករកម្ពុជា សូមគោរពនិងកោតសរសើនៃកាយវិការរបស់ឯកឧត្តម ហ៊ុន ម៉ានិត ដែលគោរពស្រលាញ់សិល្បករនិងប្រជាពលរដ្ឋខ្មែរ សូមជូនពរឯកឧត្តម មានសុខភាពល្អ ជោគជ័យ សំរេចគ្រប់ភារកិច្ច ។

សូមឯកឧត្តមទទួលការរាប់អានអំពីខ្ញុំបាទ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា"។

ប្រភព៖ សិល្បករកម្ពុជា