ពិតជាគួរឲ្យសរសើរណាស់....សេចក្តីស្រលាញ់ មិនសំខាន់លោកមានទ្រព្យសម្បត្តិ លុយ ឡាន ច្រើននោះទេ សំខាន់មានមនុស្សដែលយើងនៅក្បែរយើងគឺគ្រប់គ្រាន់ហើយ...
ស៊ីហៀង
-

មនុស្សយើងម្នាក់ៗ ដែលកើតមកតែងតែប្រាថ្នាចង់បានស្នេហាស្មោះមួយនិងមួយ គ្មានចិត្តប្រែប្រួល ទោះបីជាទ្រព្យសម្បត្តិមិនមានច្រើនដូចគេ ឲ្យតែជីវិតមួយនេះ បុរសម្នាក់នេះ រស់នៅក្បែរក៏អស់ចិត្តដែរ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Chan Tola" គាត់បានបង្ហោះរូបភាពពីជីវិតលោកយាយ លោកតា ដែលកំពុងតែមានជំងឺ ហើយត្រូវបានលោកតាដែលគាត់មានជំងឺដែរនោះ មកមើលថែ បញ្ចុកបាយម្ហូបពិសារ។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "លោក​យាយ​ពិការ​ភ្នែក​ទាំង​គូរ​ មាន​ជំងឺ​ត្រូវ​លោក​តាមក​កំដរថែទាំជំងឺ​​ប្រពន្ធ​ គាត់​ ទាំង​គាត់​មានជំងឺ​តែ​គាត់​មិន​រអូរទាំឡេីយ​ សេចក្ដី​ស្រលាញ់​មិន​ សំខាន់​ថា​មាន​ទ្រព្យសម្បត្តិ​លុយ​ឡាន​ច្រេីននោះ​ទេ​ សំខាន់​យេីង​ចេះ​មេីល​ថែ​ទាំ​គ្នា​ពេលឈឺស្កាត់​ មិន​ទៅ​ចោល​គ្នា​ ពេល​មានគ្រោះរា​អាសន្ន​អន់​ក្រ​ ទុក្ខ​លំបាក​ ។ ជូនពរ​អោយ​អ្នទាំងអស់​គ្នា​ដែល​ស្រលាញ់​គ្នា​ជា​ប្តី​ប្រពន្ធ​គួរ​យក​ គំរូ​តាម​ សេ្នហាលោកតាលោកយាយ។ គាត់​ សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ ជូនពរ​លោក​យាយ​លោក​តា​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ល្ងាច​បន្តិចចាំចៅ​យក​ សំលៀកបំពាក់​និង​ទឹក​ដោះ​គោ​ជូនលោកពិសារ​ លោក​យាយ​លោក​តា​ ជា​បងប្អូន​ជនជាតិ​ដើម​ភាគ​តិចទឹកដីកំណេីតរបស់​យេីង​ខ្ញុំ​ ដូច​នេះ​យេីងខ្ញុំ​ជា​យុវជន​យុវនារី​ត្រូវ​មេីល​ថែ​ទាំ​រក្សា​ពួក​គាត់​ សង្ឃឹម​ថា​នៅ​ថ្ងៃ​អនាគតនៅខេត្ត​របស់​យេីង​ដោយ​មានការ​យក​ចិត្ត​ទុកដាក់​ពី​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​ និង​ថ្នាក់​ដឹកនាំ​ខេត្ត​ដ៏​ល្អ​របស់​យេីង​និង​ មាន​មណ្ឌល​ចាស់ជរា​ សំរាប់​លោកយាយ​លោកតា​របស់​ពួក​យេីង​ ។បេី​អាណិត​ស្រលាញ់​ពួក​គាត់​បង​ប្អូន​អាច​ចែករំលែក​និង​ឧបត្ថម្ភ​ដល់​គាត់​បាន​ ទៅ​តាម​សទ្ធា​ទោះ​តិច​តួច​ក្ដី​??"៕

ប្រភព៖ Chan Tola