គួរឲ្យក្នាញ់ដល់ហើយ...កុមារីវ័យ៦ឆ្នាំម្នាក់ កំពុងតែអង្រួនចិត្តមហាជន ឲ្យលង់ស្រលាញ់នាងតូច ព្រោះតែរូបសម្រស់ដ៏ស្រស់ផូរផង់របស់ប្អូនស្រី...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់ឃើញរូបប្អូនស្រីម្នាក់ ដែលទទួលបានពានរង្វាន់ Miss Teen Thailand ដែលប្អូនស្រី​​ពិតជារូបសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង និងទាក់ទាញចំណាប់អារម្មណ៍របស់បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក លាន់មាត់សរសើរពីរូបសម្រស់ ក៏ជាទេពកោសល្យសិល្បៈនៅក្នុងការដើរបង្ហាញនៅក្នុងការប្រកួត។

ប្អូនស្រីដ៏ស្រស់ស្អាតម្នាក់នេះ មានឈ្មោះថា Baifern Freya ដែលមានអាយុទើបតែ ៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្អូនបានទទួលភាពជោគជ័យមួយដ៏ធំបាត់ទៅហើយ។ ដោយមានការចាប់អារម្មណ៍ពីរូបសម្រស់របស់ប្អូនស្រីយ៉ាងខ្លាំង ធ្វើឲ្យបងប្អូនមហាជន ពិតជាការស្ងោចសរសើរចំពោះរូបសម្រស់របស់ប្អូនស្រីជាខ្លាំង។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សារព័ត៏មាន  Kenh14  បានចុះផ្សាយពីប្អូនស្រី ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាលើបណ្តាញសង្គមហ្វេសប៊ុក ។  Baifern Freya ដែលទើបតែមានអាយុ៦ឆ្នាំដូចនេះ ពិតជាទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្ររបស់ប្អូនស្រី ។

តោះយើងទៅមើលពីរូបសម្រស់របស់ប្អូនស្រីវិញស្រស់ស្អាតកម្រិតណានោះ៖