លើលោកយើងនេះគ្មានអ្នកណាចង់ក្រទេ...លោកយាយកំសត់ ដាច់ចិត្តលើកម្រាមដប់ សំពះសូមបងប្អូនជួយជាថវិការបន្តិចបន្តួចម្នាក់ ដើម្បីឲ្យលោកយាយបានទៅមើលជំងឺផង...មានវិដេអូ
ស៊ីហៀង
-

មនុស្សម្នាក់ៗកើតមក​ អ្នកណាក៏ចង់រស់នៅដោយភាពស្រណុកសុខស្រួល មិនចង់រស់នៅក្នុងស្ថានភាពក្រលំបាក ឬ តោកយ៉ាក នោះទេ ហើយក៏គ្មានអ្នកណាម្នាក់ចង់រស់នៅក្នុងស្ថានភាព សុំទានគេនោះដែរ តែព្រហ្មលិខិត បានកំណត់ពីឆាកជីវិតរបស់មនុស្សយើងរួចមកហើយ ។ 

ជាក់ស្តែងបើបងប្អូនងាកមកមើលពីជីវិតរបស់លោកយាយម្នាក់ ដែលគាត់រស់នៅយ៉ាងលំបាកវេទនា គ្មានកូន ចៅ គ្មានសាច់ញាតិ ដំបួលរហែក ធ្លុះធ្លាយ អង្ករក៏គ្មានហូប ពេលភ្លៀង ពេលថ្ងៃម្តងៗ ត្រូវបង្វិលគ្រប់ទីកន្លែង ដើម្បីរកកន្លែងដេកបានស្រួល ។ នៅពេលដែលមនុស្សឃ្លាន មនុស្សហត់ គឺត្រូវការពិសារ ហើយមិកដូច្នេះទេ ជីវិតមួយនេះ និងត្រូវរលត់ជាក់ជាមិនខានឡើយ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារថា "អាសូតលោកយាយណាស់ពិការរស់នៅជាមួយកូនដែលក្រលំបាកធ្វេីអោយលោកយាយឈឺចាប់រាល់ថ្ងៃ លោកយាយបានរៀបរាប់ថាលោកយាយពុំមានប្រាក់ព្យាបាលជំងឺឡេីយ។ ដូច្នេះធ្វេីអោយលោកយាយឈឺចាប់រាល់ថ្ងៃ។ សូមអំពាវនាវដល់បងប្អូនជួយដល់លោកយាយផង លោកយាយរស់នៅ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ​ Tel :093633500"។

មានវិដេអូ៖


ប្រភព៖ Chav Mearnup Keo Nimith