មន្ត្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ ត្រូវបានវា យខ្នោះភ្លាមៗ ដោយ ហ៊ា នបា ញ់អ្នកជិតខាងឲ្យរងរបួស ព្រោះតែរឿង...
ស៊ីហៀង
-

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅសាកសួរពាក់ព័ន្ធករណី បាញ់អ្នកជិតខាងឲ្យរងរបួស។

បើតាមប្រភពបានប្រាប់ឲ្យដឹងថាមកពីកាឈ្លោះប្រកែកគ្នា និងឈានដល់ការបា ញ់បោះនេះ បានកើតឡើងកាលពីម៉ោង ១០ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដើមចមដែលឈានដល់កើតមាន ហិង្សាបាញ់គ្នានេះ ត្រូវគេរាយការណ៍ថា ផ្តើមចេញពីការឈ្លោះប្រកែកពាក្យសម្តីគ្នា ដែលបានបង្កឲ្យមានស្រែកផង យំផង ក្រោយពីធ្វើ សកម្មភាពបា ញ់ទៅលើជនរងគ្រោះ។

នៅពេលកើតហេតុ ជនសង្ស័យបានប្រើប្រាស់អាវុធម៉ាក AK47 បាញ់ចំនួន ៤គ្រាប់ ដោយ ៣គ្រាប់បា ញ់ឡើងលើ និង១គ្រាប់ទៀតបា ញ់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ ភត្រា