ក្តៅៗ...ករណីបាក់ស្រុត ព្រះវិហារក្នុងវត្តប្រាសាទគោកចក នៅខេត្តសៀមរាប បណ្តាលឲ្យមនុស្សចំនួន១០នាក់ត្រូវបានជួយសង្គ្រោះ ក្នុងចំណោមមនុស្សជាង ២០នាក់ ដែលគៀបជាប់ខាងក្រោម ...
ស៊ីហៀង
- 23288

សៀមរាប៖ នៅវេលាម៉ោង៤​និង៣០នាទីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ព្រះវិហារមួយដែលស្ថិតនៅក្នុងវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបាក់រលំផ្ទាំងប្លង់សេនេះ មានកម្ពស់៨ម៉ែត្រ ដែលបណ្តាលឲ្យមនុស្សចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងចំណោមមនុស្សជាង ២០នាក់ ដែលគៀបជាប់ខាងក្រោមនេះ។

សាលាឆាន់នេះមានទំហំ៣០ម៉ែត្រ គុណ២០ម៉ែត្រ បានសាង់សងប្រហែលជា១ឆ្នាំមកហើយ។ បើតាមអ្នកនៅកន្លែងកើតហេតុប្រាប់ថា នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតព្រះវិហារកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។ ខណៈពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្សចេញពីគំនរព្រះវិហារ។