សង្វេគណាស់ ! វេទនាអីយ៉ាងនេះ ដោយសារតែការធ្វេសប្រហែស មួយគ្រាធ្វើឲ្យកម្មករសំណង់ជាច្រើននាក់បានបញ្ចប់នៅពេលសាលាឆាន់បាក់សង្កត់លើ....(មានវិដេអូ)
ស៊ីហៀង
-

សៀមរាប ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានឧបទ្ទវហេតុមួយបានកើតឡើង ដោយសាលាឆាន់មួយកន្លែង មានកំពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណនឹង២០ម៉ែត្រ សាងសង់មិនទាន់រួចហើយផង ស្រាប់តែបាក់រលំធ្លាក់សង្កត់មកលើប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករបម្រើការនៅទីនោះ ដែលធ្វើឲ្យមានអ្នករងរបួសអស់ជាច្រើននាក់។ ទន្ទឹមនឹងឧបទ្ទវហេតុខាងលើ ដែលបាក់សាលាឆាន់នេះដែរ គឺបានកើតឡើង នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្ដសៀមរាប។

ក្នុងនោះដែរ ក្រោយបានទទួលបានដំណឹងនេះភ្លាម ឯកឧត្តម ទៀ សីហា អភិបាល និងជាគណៈអភិបាល ខេត្តសៀមរាប បានចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើ និងបានដឹកនាំកងកម្លាំង ដែលបញ្ជាដោយផ្ទាល់ ចំពោះករណីឧបទ្ទវហេតុ បាក់រលំអាគារសាលាឆាន់ វត្តគោកចក ខេត្តសៀមរាប យ៉ាងយកចិត្ដទុកដាក់។ សូមទស្សនាវិដេអូខាងក្រោម៖