កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែងដ៏ល្បីឈ្មោះ និងជាតារាសម្តែងស្រីម្នាក់ ដែលចេះក្បាច់គុនល្បុកតោ បានបង្ហោះសារនៅលើបណ្តាញសង្គមឲ្យបងប្អូនបានដឹងពីវត្តមានរបស់លោកគ្រូតា(សាន គឹមស៊ាន) ។

កញ្ញា បានរៀបរាប់យ៉ាងដូច្នេះថា "សូមអ្នកទាំងអស់គ្នាស៊ែរម្នាក់មួយ ហេីយអានអត្ថបទនេះអោយចប់
បងប្អូនទាំងអស់គ្នា ប្រាកដជាដឹងហេីយថា ខ្មែរមានក្បាច់គុនបុរាណ(ល្បុក្កតោ)ដែលជាកេមរត ពីដូនតាបានបន្សល់ទុក ជាង២០០០ឆ្នាំមកហេីយ..តែបងប្អូនមួយចំនួនច្បាស់ជាមិនដែលស្គាល់ឈ្មោះ ឬ ឃេីញមុខ បុព្វបុរសដែលខិតខំចំនាយពេលជិតមួយជីវិត្តដេីម្បី ចងក្រងឯកសារ បង្ហាត់បង្រៀន និងផ្សព្វផ្សាយគុនល្បុក្កតោ អោយពិភពលោកទទួលស្គាល់នេះជាអ្នកណាទេ!
កាលពីជាង(ពីរពាន់ ឆ្នាំមុន)បុព្វបុរសដូនតាខ្មែរយេីង លោកបានបង្កេីត ក្បាច់គុណល្បុកតោឡេីង សម្រាប់ការពារសត្រូវ និង ទឹកដី កាលនោះក្បាច់គុន ល្បុក្កតោ ល្បីល្បាញខ្លាំងណាស់
ហេីយមានដល់ទៅ រាប់ម៉ឺន ក្បាច់ឯណោះ..
ក្រោយមកក្បាច់គុន ល្បុក្កតោ បានបែកបាក់និងបាត់បង់ ដោយសារសង្គ្រាម និងលែងមានឈ្មោះនៅលេីពិភពលោកទៀត...ពេលនោះហេីយលោកគ្រូតា(សាន គឹនស៊ាន)
បានដេីរប្រមូលឯកសារ ក្បាច់គុន មកចងក្រងឡេីងវិញ ដេីម្បីទុកអោយកូនចៅជុំនាន់ក្រោយបានស្គាល់ និង ហាត់រៀនបន្តរ..
លោកគ្រូតា(សាន គឹមស៊ាន)បានលេះបង់ពេលវេលាស្ទេីរតែមួយជីវិតហេីយដេីម្បីស្រាវជ្រាវ ហាត់រៀន និងចង់ក្រង ក្បាច់គុនល្បុកតោខ្មែរឡេីងវិញ ហេីយរយះពេល(៤០)ឆ្នាំមកនេះលោកបាន
បង្ហាត់បង្រៀនដល់កូនចៅរាប់មុឺននាក់ និង ធ្វេីអោយពិភពលោកទទួលស្គាល់នូវ ក្បាច់ល្បុកតោខ្មែរ លោកគ្រូតា(សាន គឹមស៊ាន)ជាអ្នកបង្កេីត គុនល្បុកតោ អោយរស់ឡេីងវិញ និងជា(បិតា)នៃក្បាច់គុនល្បុកតោជំនាន់ថ្មី..ហេីយលោកគ្រូតា បានបង្កេីតនូវក្បាច់គុនមួយទៀតដែលបានដាក់បញ្ចូលជាក្បាច់ល្បុកតោដែរ ដែលមានឈ្មោះថា(ក្បាច់គុនក្រមា)ដោយសារតែក្បាច់គុនក្រមានេះ មានភាពអស្ចរ្យ និងខ្លាំង ទេីបពិភពលោកទទួលស្គាល់ ហេីយ បានដាក់នាមអោយលោកគ្រូតាថា(តាក្រមា មាស)..??
ដូចនេះសូមកូនចៅទាំងអស់ ចងចាំនូវគុណនិងឈ្មោះរបស់វីរ:បុរសខ្មែរយេីង គឺ
លោកគ្រូតា(សាន គឹមស៊ាន)ហេីយខិតខំហាត់រៀនក្បាច់គុនបុរាណខ្មែរទាំងអស់គ្នា បេីម្បីកូនចៅយេីងជំនាន់ក្រោយ..
(មនុស្សអាចស្លាប់បាន តែក្បាច់គុនល្បុកតោខ្មែរ មិនអាចស្លាប់បានទេ) បេីនៅតែមានកូនចៅហាត់រៀនបន្តរនោះ។
ហេីយនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩នេះដែរ លោកគ្រូតា(សានគឹមស៊ាន)បានអញ្ជេីញមក ផ្ទះកាហ្វេវប្បធម៍ ដែលជាសាលាបង្ហាត់ល្បុកតោដល់យុវជុន(២០០)នាក់ ដេីម្បីចូលរួមសម្ដែងជាមួយល្ខោនខោល ក្នុងកម្មវិធី(ព្រឹត្តិការណ៍ល្ខោនខោលខ្នាតធំ ឆ្នាំ២០២០)ដោយកម្មវិធីនេះបានបង្កេីតឡេីងដោយលោកគ្រូ(ស៊ុប ស័ក្ខរា)នាយគសាលាសិល្ប:ហ៊្វូណន..ហេីយលោកគ្រូតាបាននែនាំនិងបង្ហាត់បង្ហាញក្បាច់គុនល្បុកតោខ្មែរអោយកូនចៅបានយល់ដឹង..។
ក្នុងនាមខ្ញុំជាកូនជាចៅនិងជាសិស្សសូមថ្លែងអំណអរគុណដល់លោកគ្រូតា (សាន គឹមស៊ាន)ដែលបានធ្វេីអោយ គុនល្បុកតោខ្មែរ រស់ឡេីងវិញ និង មានកេរ្តិ៍ឈ្មោះ ល្បីល្បាញ ដល់សព្វថ្ងៃនេះ ហេីយកូនសូមសន្យាថានឹងខិតខំហាត់រៀន ទៅតាឯកសារដែលលោកគ្រូចងក្រងនិងបង្ហាត់ដល់យុវជនជំនាន់ក្រោយអោយត្រូវទៅតាមក្បួនខ្នាត..ហេីយកូនសូមជូនពរអោយលោកគ្រូតាមានសុខភាពល្អ មាំមួន និងអាយុវែង ដេីម្បីជាម្លប់ដល់កូនចៅទាំងអស់គ្នា??❤️??។ សូមជួយកែរសម្រួល ត្រង់ចំនុចដែលសរសេរខុសផង??ដោយក្ដីគោរព??????"៕




















ប្រភព៖ ពេជ្រ ចរណៃ