ពស់វែកមានពិសយ៉ាងសាហាវដែលអ្នកណាៗក៏ខ្លាចនិងបន់ស្រន់មួយថ្ងៃ១០០ដងកុំឱ្យពើបប្រទះនឹងវាពីព្រោះពិសរបស់វាអាចធ្វើឱ្យអ្នកស្លាប់បានក្នុងពេលដ៏ខ្លី។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះមានវិដេអូមួយឃ្លីបត្រូវបានគេធ្វើការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសន្ធឹកសន្ធាប់ដោយសារតែមានបុរសមួយក្រុមនាំគ្នាដើរព្រៃក៏ប្រទះឃើញរូងពស់មួយហើយក៏នាំគ្នាជីកកកាយតែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនៅពេលនោះគឺពស់វែកនៅក្នុងរូបនោះមិនមែនមានតែមួយទេគឺច្រើនក្បាលណាស់អាចហៅបានថា( មួយសម្បុក ) ។

តែអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺបុរសមួយក្រោមនោះចាប់ពស់ដូចចាប់កូនចង្រិតអញ្ចឹងពិតជាគ្មានការភ័យខ្លាចអ្វីបន្តិចសោះឡើយទាំងដឹងថាពស់វែកទាំងនោះគឺជាសត្វអសិរពិសមួយប្រភេទដែលមានពិសខ្លាំងអាចសម្លា.ប់មនុស្សបានត្រឹមតែមួយពព្រិចភ្នែកប្រសិនបើសង្គ្រោះមិនទាន់ពេលវេលា ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖




