បងប្រុសម្នាក់នេះ សូមទោសទៅដល់ជនរងគ្រោះ និងអ្នកស្លា ប់ទាំងអស់ដែលគាត់មិនអាចជួយពួកគាត់ឲ្យមានសុវត្តភាព នៅក្នុងឧបទ្ទេវហេតុបាក់អគារធម្មសភា....
ស៊ីហៀង
-

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Samon Mean បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សំទោសដែលពួកយើងមិនអាចជួយអ្នកបានទាំងអស់គ្នា? ពួកយើងពិតជាសោកស្តាយណាស់ចំពោះហេតុការដ៏អកុសល់នេះ? ០២ ធ្នូ ២០១៩ បាកប្លង់សេសាលាឆាន់វត្តគោកចក សៀមរាប។

គួរបញ្ចាក់ផងដែរថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងឧបទ្ទេវហេតុបាក់អគារធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុង​សៀមរាបកាលពីវេលាម៉ោង ១៤៖១៥នាទីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ​ឯកភាពបានបន្តដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា ​ដោយមានការចូលរួមពី គណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ រួមមានកងទ័ពអាកាស យោធភូមិភាគទី ៤ តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋបានចូលរួមសង្គ្រោះយ៉ាងសស្រាក់សស្រាំ។ បន្ថែមពីនេះក្រុមការងារជួយសង្គ្រោះ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចុះមកជួយក្នុង សកម្មភាពប្រតិបត្តិការជួយសង្គ្រោះនេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ក៏បានចុះមកដល់កន្លែងកើតហេតុ និងចុះសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។ សូមបញ្ជាក់មកទល់ពេលនេះ ជនរងគ្រោះដែលបានរកឃើញសរុបមានចំនួន ១៦នាក់ ស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ១០នាក់ ហើយក៏មិនមានជនរងគ្រោះរកឃើញបន្ថែមទៀតទេ។ តែទោះបីយ៉ាងនេះក្តីក្រុមការងារបន្តកាយគំនរសំណង់ដែលនៅសេសសល់បន្តិចបន្តួចប្រមាណទៀតប៉ុណ្ណោះ។