ម្តាយសុខចិត្តលះបង់ឆ្លងឧបសគ្គគ្រប់យ៉ាង តែកូនកេីតមកហេីយស្លា ប់ទៀត តេីអ្នកណាទទួលខុសត្រូវ? សោកស្តាយណាស់ សូមជាតិណាៗៗ កុំអោយអភ័ព្វ ដូចជាតិនេះ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលឡេីងនៅព្រឹកនេះ នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភព រស់ សុខហេង ជិតកំពង់ដរ ផ្សារព្រែកតូច ស្រុកស្អាង ខេត្តកណ្ដាល ។

បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងនគរបាលស្រុកស្អាង កំពុងចុះទៅគ្លីនិកកេីតហេតុ ដេីម្បីត្រួតពិនិត្យមេីល ព្រោះជីវិតមនុស្ស យើងមិនអាចរកទិញ យកលេងសើចអ៊ីចឹងទេ គ្នាសង្ឃឹមលើពេទ្យឆ្មបដែលបង្កើតហ្នឹងហើយ សូមរងចាំដំណឹងបន្ថែមពីសមត្ថកិច្ច៕

ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងការជ្រើសរើសមន្ទីពេទ្យនិងមណ្ឌល់សុខភាពមុនពេលសម្រាលកូនត្រូវតែរកកន្លែងណាដែលមានសេវាកម្មល្អនិងមានចំណេះជំនាញនិងបទពិសោធន៍ច្បាស់លាស់នៅក្នុងការធ្វើការងារមួយនេះព្រោះឲ្យតែមានការធ្វេសប្រហែសតែបន្តិចវាងាយនិងបង្ករឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ទាំងម្តាយ និង ទារក ។

