ជួយស៊ែរបន្តផង...ប្អូនប្រុសតាំង គឹមឡេង ប្រកាសស្វែងរកបុគ្គលម្នាក់ រួមនិងម៉ូតូមួយគ្រឿងពាក់ស្លាកលេខ​ភ្នំពេញ​ 1GN 3456 ដោយបុរសម្នាក់នេះនេះបានយកទៅបាត់ឈឹងតែម្តង...
ស៊ីហៀង
-

បងប្អូនជាច្រើនប្រាកដជាបានស្គាល់ប្អូនប្រុស តាំង គឹមឡេង រួចមកហើយ ដែលប្អូនប្រុស​បានចួលរួមយ៉ាងសកម្មនៅក្នុងជួយដល់ជនរងគ្រោះ និងជនទីទាល់ក្រ មិនថានៅតាមបណ្តាខេត្ត ឬ ក្រុង គឺប្អូនប្រុស តែងតែទៅជួយដល់ពួកគាត់ជានិច្ចមិនដែលរុញរា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ ប្អូនប្រុស បានបង្ហោះសារអំពាវនាវដល់ បងប្អូននៅតាមបណ្តាញសង្គមហ្វេសប៊ុកទាំង បើបានឃើញប្អូនប្រុស និងម៉ូតូនៅក្នុងរូបភាពនេះ សូមមេត្តាជួយទំនាក់ទំនងទៅកាន់ប្អូនប្រុសតាំង គឹមឡេងផង។

នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសតាំង គឹមឡេង បានបង្ហោះសារនៅមុននេះបន្តិចថា "បងៗណាប្រទះឃេីញម៉ូតូ​ ដូចភិនភាគនេះសុំជួយទំនាក់ទំនងមកកាន់ខ្ញុំបាទផង​ ម៉ូតូនេះសំឡេងលឺ​ ហេីយស្លាកលេខ​ភ្នំពេញ​ 1GN 3456 ដែលគាត់បានយកទៅបាត់រយះពេល​ 24ម៉ោងពុំទាន់ឃេីញយកមកវិញ...បុគ្គលដែលយកមានរូបដូចខាងក្រោមនេះ។ បញ្ជាក់ដោយក្តីអាណិតអោយម៉ូតូខ្ចីជិះដេីម្បីធ្វេីទូនំបុ័ងមនុស្សធម៌រហូតទៅបាត់ឈឹងតែម្តង"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍អាណិតដល់ប្អូនប្រុសជាខ្លាំង ព្រោះបុណ្យល្អតែមិនបានល្អ​ ជួយយកអាសារគេ តែគេផ្តល់លទ្ធផលឲ្យវិញគឺបែបនេះ។

ប្រភព៖ តាំង គឹមឡេង