ពិធីការិនីវ័យក្មេងស្រស់ស្អាតរាងស្រលូនកញ្ញា ជីមមី គឺជាគូស្នេហ៍ជាមួយតារាប្រុសរូបសង្ហាម្នាក់នេះសោះ...
Panha
-

កញ្ញា ជីមមី ត្រូវបានមហាជនជាច្រើនចាត់ទុកជាពិធីការិនីដែលមានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាត ជាពិសេសនោះនាងមានរូបរាងខ្ពស់ស្រឡះ និងមានរាងស្រឡូនស្អាតគួរអោយក្នាញតែម្តង ហើយជាពិសេសពេលដែលនាងតុបតែងខ្លួនសិចសុី ។

ប៉ុន្តែថ្មីៗនេះតាមប្រភពបានអោយដឹងថា កញ្ញា ជីមមី តែងបញ្ហាញភាពស្និទ្ធស្នាលជាមួយតារាប្រុសរូបសង្ហាម្នាក់ ដែលគេស្គាល់ច្បាស់ថា គឺជាលោក ជីមមី ។ តាមការបង្ហើបថា បុរសម្នាក់នេះ និងកញ្ញា ជីមមី គឺជាគូស្នេហ៍នឹងគ្នាមួយរយៈហើយ ។

ប្រភពដដែលមានអោយដឹងថា មានបុរសមិនតិចនោះទេដែលសោកស្តាយ ក្រោយពីដឹងថាពិធីការិនីរាងតូចស្រឡូនរូបនេះ មានគូស្នេហ៍ ជាមួយបុរសរូបសង្ហា ដែលមានតំណែងជាអ្នកផលិតកម្មវិធី និងជាពិធីករដែលលោកមានសមត្ថភាពចំណេះដឹងផ្នែកភាសាអង់គ្លេសខ្លាំងមិនធម្មតា ។ 

មហាជនមានការសរសើរ ជីមមី ទាំងពីរថា ពិតជាសក្តិសមគ្នាខ្លាំងណាស់ ទាំងសមត្ថភាពនិងទេពកោសល្យសិល្បៈក៏មិនចាញ់គ្នាប៉ុន្មានឡើយនោះទេ ។