រងារពេកអ្នកគ្រូបង្រៀនម្នាក់ នាំកូនៗហាត់ប្រាណ បញ្ចេញកំដៅ ដើម្បីឲ្យកូនៗមានភាពកក់ក្តៅ និងការពារកុំឲ្យរងារខ្លាំងពេក...មានវិដេអូ
-

ប៉ុន្មានថ្ងៃនេះ អាកាសធាតុត្រជាក់ ធ្វើឲ្យបងប្អូន និងតាមបណ្តាខេត្ត ក្រុង មានការរងារជាខ្លាំង មានអ្នកខ្លះក៏បានទៅទិញអាវរងារ សម្រាប់ពាក់ ដើម្បីការពារកុំឲ្យត្រជាក់​ ។ ចុះចំណែកក្មេង ឬ ប្អូនៗសិស្សសាលាវិញ តើគាត់ពិតបាកយ៉ាងណានៅក្នុងការអង្គុយរៀន បើរងារយ៉ាងនេះ?

ដោយឡែកបងប្អូនអាចងាកយកមើលពីអ្នកគ្រូបង្រៀនម្នាក់ ដែលកំពុងតែនាំក្មេងៗធ្វើលំហាត់ប្រាណ ដើម្បីកំដៅខ្លួនការពារអាកាសធាតុត្រជាក់ ។ ការធ្វើលំហាត់ប្រាណ អាចធ្វើឲ្យប្អូនៗមានកំដៅនៅក្នុងខ្លួន និងធ្វើឲ្យកំដៅនៅក្នុងចេញមកក្រៅ ដើម្បីការពារកុំឲ្យត្រជាក់ខ្លាំងពេក។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ly Nang បានបង្ហោះសារអមជាមួយនិងវិដេអូឃ្លីប ពីសកម្មភាពរបស់អ្នកគ្រូ កំពុងតែសម្រួលកំដៅ ព្រមទាំងបង្ហាត់កូនសិស្សឲ្យបានធ្វើចលនា ការពារត្រជាក់ផងដែរ។ នៅក្នុងសារនោះបានរៀបរាប់ថា "រងារពេកនាំកូនៗហាត់ប្រាណតាមបទចម្រៀងនេះហើយគ្រូមត្តេយ្យ នៅសាលាមត្តេយ្យចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ "។

មានវិដេអូ៖


ប្រភព៖ Ly Nang