តារាសម្តែងអ្នកមេម៉ាយកូនមួយ អ្នកនាង ភិន សុដាលីស ហាក់បាត់មុខពីសង្គមសិល្បៈ ខណៈពេលដែលអ្នករួមអាជីពជាច្រើនកំពុងតែសម្រុកកើបលុយ ពីអាជីពមួយដែល ជាការខំប្រឹងប្រែង ទាំងយប់ទាំងថ្ងៃរៀងៗខ្លួន។ ដោយឡែកបើងាកមកមើលជីវិតរបស់អ្នកនាងវិញ ហាក់មានភាពសប្បាយរីករាយ ដោយសម្រស់កាន់តែស្រស់ស្អាត និងក្មេងជាងវ័យ ដែលកំពុងតែឈ្លក់វង្វេងនិងសម្រស់ធម្មជាតិ នៅតាមបណ្តាខេត្ត ជាកន្លែងទេសចរណ៍ នៅក្នុងទិដ្ឋភាពដ៏ស្រស់ផូរផង់នៃធម្មជាតិ។

អ្នកនាងបានបង្ហោះសារថា "តោះ! ចូលព្រៃជុំគ្នា ? ដើរលេងតាមបែបលក្ខណៈធម្មជាតិ បង្កាត់ភ្លើង អាំងសាច់ បោះតង់ មើលថ្ងៃលិចម្តងមើល រសជាតិយ៉ាងណាដែរ? ពេលយប់ ផ្កាយពេញមេឃ ហើយខែនេះក៏ត្រជាក់សាហាវដែរ ដុតភ្លើងមួយយប់ទល់ភ្លឺ ចឹងទាល់តែរកអុសអោយបានច្រើនតិច
*កុំភ្លេចអាវនិងភួយក្រាស់ៗ ...
មុនមកទីក្រុងវិញ ចូលលេងទឹកជ្រោះមួយភ្លែតទៅ កុំអោយថាមិនបានឈាងចូលទៅស្គាល់ ?
អ្នកមិនទាន់បានសាក អាចគិតគូរបាន ជីវិតត្រូវសាកអោយបានគ្រប់រសជាតិ ។
សំរាប់ខ្ញុំវិញ ច្រើនដងហើយចា៎ ហើយក៏ចូលចិត្តខ្លាំងដែរ ?
សំរាប់វីដេអូ អាចចូលទៅមើល Story Highlights ក្នុង Instagram ខ្ញុំបានចា៎ ?
IG: katylove_s"។




























ប្រភព៖ katylove