សែនរំភើប...លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជួយឧបត្ថម្ភនូវទឹកប្រាក់ ចំនួន១០០លានរៀល​ ដល់មន្ទីរ​ពេទ្យ...
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ អ្នកជំនួញវ័យក្មេង ដែលពូកែរកស៊ី ខាងអចលនទ្រព្យ ដែលមានទាំងបុរី​ និងលក់ដីឡូតិ៍ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា នោះគឺលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលជាអ្នកជំនួញ ដែលទទួលបានភាពជោគជ័យជាខ្លាំងក្នុងវិស័យអចលនទ្រព្យនេះ។

ជាក់ស្តែងនៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារយ៉ាងរំភើបទៀតហើយ ក្រោយពេលលោកឧកញ៉ាវ័យក្មេងរូបនេះ បានយកប្រាបក់ចំនួន១០០លានរៀនជួយឧបត្ថម្ភដល់មន្ទីរ​ពេទ្យកាល់​ម៉ែត។ លោក ហេង ឡុង បានរៀបរាប់ឲ្យដឹងថា " នៅព្រឹកថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០១៩នេះ អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានប្រកាសជួយឧបត្ថម្ភដល់មន្ទីរ​ពេទ្យកាល់​ម៉ែតនូវទឹកប្រាក់ ចំនួន១០០លានរៀន ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ បានអំពាវនាវក្នុងគោលដៅជួយឧបត្ថម្ភដល់គម្រោងអភិវឌ្ឍន៍ និងធ្វើ​ទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត្រ កាលពី​ពេល​ថ្មីៗកន្លងទៅនេះ៕

ប្រភព៖ Heng Loong