ចេះយំធ្វើតួកំសត់ទៀត...ពេលលួចគេបានយកទៅផឹកស៊ី សើចសប្បាយ តែដល់ពេលគេចាប់បាន តាំងធ្វើខ្លួនឯងដូចជាជនកំសត់ណាស់អញ្ចឹង គេគ្រប់អាណិតលោកឯងណាស់ ចង់តែ...
ស៊ីហៀង
-

ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាច់.កម៉ូតូមិនបានសម្រេច ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះថា ប៉ែន សុក្រនីនាថ ភេទស្រី អាយុ២០ ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ​ដំណាក់​ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ខណៈនៅមុនពេលកើត​ហេតុជនរងគ្រោះ បានជិះ​ម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1BW – 6596 ។

ចំណែកជនសង្ស័យមានឈ្មោះថា ឈ្មោះ យ៉ុង បញ្ញា ភេទប្រុស អាយុ ២៩ឆ្នាំ ជន​ជាតិខ្មែរ ទីលំនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបាន​មកធ្វើ​សកម្មភាព​លួចកា​ច់​កម៉ូតូពិតប្រាកដមែន ៕