អបអរសាទរ...ម្ចាស់បទ "វ៉ល់ៗ" អ្នកនាង ប៊ូ ស្រីរ័ត្ន ទើបតែទទួលបានសមាជិកថ្មីៗ ស្អាតហើយគួរឲ្យក្នាញ់ទៀត...
-

អូស្រ្តាលី ៖ អតីតតារាចំរៀង ម្ចាស់បទ "វ៉ល់ៗ" អ្នកនាង ប៊ូ ស្រីរ័ត្ន គឺជាតារាចំរៀងដែលមានសំនៀងពិរោះ ធ្លាប់មានការគាំទ្រជាខ្លាំងពីសំណាក់មិត្តយុវវ័យ និងមនុស្សគ្រប់ស្រទាប់វណ្ណៈ ដោយសារតែទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីកំណើតរបស់អ្នកនាង។

ដោយឡែក​ ក្រោយពីបានចាកចេញពីស្រុកកំណើតទៅរស់នៅបរទេសជាមួយស្វាមីនោះ អ្នកនាងតែងតែនឹករលឹកដល់បងប្អូននៅស្រុកខ្មែររហូត បើទោះបីជាអ្នកនាង បានចាកចេញទៅរស់នៅឆ្ងាយក៏ដោយ​ក៏អ្នកនាង នៅតែនឹកបងប្អូននៅកម្ពុជាយើងទាំងអស់គ្ន មិនអាចបំភ្លេចបាន។

បន្ទាប់ពីទៅរស់នៅក្រៅប្រទេសមក ពេលនេះ អ្នកនាង បានបង្ហាញមុខកូនស្រលាញ់របស់អ្នកនាង ដែលទើបនឹងសម្រាលរួច បង្ហាញពីពុកម៉ែបងប្អូនបានឃើញ ពីទឹកមុខដ៏គួរឲ្យក្នាញ់ ។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន​បានបង្ហាញ ការត្រេកអរ និងជូនពរសូមឲ្យអ្នកទាំងពីរនាក់ម្តាយកូន មានសុខភាពល្អ ។