ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា នៅក្នុងថ្ងៃនេះ ក្រុមជម្រើសជាតិកម្ពុជា U-22 និងក្រុមជម្រើសជាតិវៀតណាម U-22 បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣០ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃនេះវេលាម៉ោង៧យប់ បន្ទាប់ពីបានខិតខំតាំងពីវគ្គមុនៗ។

ជាមួយគ្នានោះផងដែរ មានមហាជនជាច្រើន បានបង្ហាញការលើកទឹកចិត្ត ដល់កីឡាករកម្ពុជា "គោព្រៃកម្ពុជា" ឲ្យទទួលបានការជោគជ័យនៅនៅក្នុងថ្ងៃនេះ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបស្រស់ និងជាពិធីការនីដ៏ល្បីឈ្មោះ កញ្ញា ថន លក្ខិណា ឯណោះវិញ ក៏បានបង្ហាញអារម្មណ៍គាំទ្រជាខ្លាំង នៅក្នុងការលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជា នៅក្នុងការប្រកួត។

កញ្ញា ថន លក្ខិណា បានបង្ហោះសារយ៉ាងដូច្នេះថា "សូមជូនពរគោព្រៃកម្ពុជាទទួលបានជ័យជម្នះ????❤️⚽️“ទាំងអស់គ្នាដើម្បីកម្ពុជា”"។ ដោយឡែកក៏មានបងប្អូនខ្មែរជាច្រើន បានបង្ហាញអារម្មណ៍រំភើប និងគាំទ្រជានិច្ច ដើម្បីជាការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិ គោព្រៃកម្ពុជា ឲ្យទទួលបានជោគជ័យនៅក្នុងការប្រកួត៕






ប្រភព៖ ថន លក្ខិណា