លេងទឹកមុខទៀត ! បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រេីអំពើ​ ហឹង្សាទៅលេីក្មេងស្រីវ័យ១៦ឆ្នាំ នឹងបាន....
Panha
-

ខេត្តព្រះសីហនុ:​អធិការនគរបាលក្រុងព្រះសីហនុថ្លែងថាបុរសម្នាក់ត្រូវបាននាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង តាមបណ្តឹងរបស់គ្រួសារក្មេងស្រីវយ័១៦ឆ្នាំម្នាក់ដែលប្តឹងបុរសជនសង្សយ័ថាប្រើអំពើ ហឹង្សាមកលើកូនស្រីគាត់បណ្តាលអោយមានស្នាមរបួស​លើដងខ្លួន​។បើទោះជានៅក្នុងបណ្តឹងដែលដាក់ប្តឹងទៅប៉ូលីសថាជាករណីប្រើហឹង្សាយ៉ាងណាក្តីប៉ុន្តែតាមប្រភពខ្លះថាករណីនេះក៍មានការចោទប្រកាន់បន្ថែមពីខាងគ្រួសារក្មេងស្រីរូបនោះទៅលើបុរសជនសង្សយ័ថាជាប់ពាក់ពន្ធ័នឹងការរំលោ ភសេព សន្ធវៈទៅលើក្មេងស្រីរូបនេះមួយលើកជាពីរលើក ដោយការគំរាមនិងមានប្រើអំពើ ហឹង្សាផងដែរ។

ហេតុការណ៍នេះកើតឡើង​កាលពី​យប់​ថ្ងៃទី​ ០៦ ខែ​ធ្នូ​ ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ២​ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ​ ក្នុងនោះជនសង្ស័យដែលនគរបាលឃាត់ខ្លួន​ឈ្មោះ​ សុភត្រា​ មុខរបរ​លក់ដូរ​ ចំណែក​ក្មេងស្រី​ឈ្មោះ​ ច.ស.ន អាយុ​១៦ឆ្នាំស្រុកកំណើត​ខេត្ត​បាត់ដំបង​មករស់នៅ​ក្រុងព្រះសីហនុ​ធ្វើការ​ងារនៅកាសុីណូ​។

ទោះជាយ៉ាងនេះក្តី បើតាមលោកអធិការនគរបាលក្រុងព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយនៅថ្ងៃ០៧​ ខែធ្នូ​ ឆ្នាំ២០១៩នេះថាសំណុំរឿងនេះនគរបាលកំពុងស្រាវជ្រាវបន្តដើម្បីរកយុត្តិធម៍ជូនគូរភាគីថាតើក្មេងស្រីរងគ្រោះពិតជាត្រូវបានបុរសជនសង្ស័យរំ លោភនិងធ្វើទារុណ កម្មមែនឬយ៉ាងណា៕