ពិតទេ ? ជនជាតិ វៀតណាម ម្នាក់នេះហើយដែល លួច ថតសកម្មភាពកំពុងហ្វឹកហាត់របស់ក្រុមគោព្រៃកម្ពុជាមុនពេលប្រគួតជាមួយវៀតណាម
ស៊ីហៀង
-

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Sport Cambodia បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ស្គាល់មុខ​អ្នកថតរូបជម្រើស​ជាតិ​កម្ពុជា​ហ្វឹកហាត់​ជាសម្ងាត់តែ​មិន​ទាន់​ស្គាល់ឈ្មោះវិញ្ញាសារបាល់ទាត់បុរស នៃព្រឹត្តិការណ៍ SEA Games លើកទី៣០ ដែលកំពុងរៀបចំនៅប្រទេសហ្វីលីពីន ជម្រើសជាតិកម្ពុជា U22បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវប៉ះ ជម្រើសជាតិវៀតណាម នាថ្ងៃស្អែកនេះ។

ខណៈព្រឹកមិញនេះគ្រូបង្គោលលោក Felix Dalmas បានស្នើសុំហ្វឹកហាត់ជាសម្ងាត់យ៉ាងណាក្តី ក៏អ្នកកាសែតវៀតណាមលួចថតរូបឲ្យទាល់តែបាន។

តាមការចុះផ្សាយរបស់ Zing VN បានបង្ហាញថា ក្រុមគោព្រៃកម្ពុជា U22 បានស្នើសុំទៅខាងសន្តិសុខនៃទីលានហ្វឹកហាត់ដោយពុំអនុញ្ញាតិឲ្យនរណាចូលមើលការហ្វឹកហាត់នោះឡើយ សូម្បីអ្នកកាសែតកម្ពុជាផ្ទាល់ ប៉ុន្តែទោះជាយ៉ាងណាក្តី! ក្រោយបញ្ចប់ការហ្វឹកហាត់ក៏នៅតែធ្លាយរូបភាពនៃការលួចថតក្រុមជម្រើសជាតិកម្ពុជាហ្វឹកហាត់ ពីសំណាក់អ្នកកាសែតវៀតណាមទៅវិញ។